រថយន្ដដឹងឥន្ទនៈមួយគ្រឿងបានក្រឡាប់ សាំងហូរហៀរចេញមកក្រៅ ក្រោយមកក៏ផ្ទុះឆេះខណៈដែលមនុស្សជាច្រើនបាននាំគ្នាមកត្រងយកប្រេងសាំង បណ្ដាលអោយមនុស្សស្លាប់ ១០០នាក់។

ហេតុការណ៍ក្រឡាប់ផ្ទុះឆេះរថយន្ដដឹកប្រេងនេះ បានកើតឡើងនៅភាគខាងត្បូង Rivers State របស់ប្រទេស Nigeria កាលពីម្សិលមិញនវ។ នៅពេលរថយន្ដក្រឡាប់ សាំងបានហូរហៀរចេញមកក្រៅ។ ឃើញដូច្នេះ ប្រជាជនក៏នាំគ្នាមកត្រងយកប្រេងសាំង ប៉ុន្ដែសំណាងអាក្រក់ រថយន្ដនោះក៏ស្រាប់តែផ្ទុះឆេះ បណ្ដាលអោយមនុស្សស្លាប់ និងរបួសរាប់រយនាក់។
គួររំឮកថា កាលពីខែមិនា រថយន្ដដឹកសាំងមួយគ្រឿងក៏ធ្លាប់បានឆេះ នៅភាគខាងត្បូង Nigeria បណ្ដាលអោយមនុស្សស្លាប់ ៦នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ក្រៅពីនេះ នៅក្នុងខែមេសាឆ្នាំ ២០១១ ហេតុការណ៍ដូចគ្នានេះ ក៏បានសម្លាប់មនុស្សជាង ៥០នាក់ផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing