យើងបានដឹងហើយថា ស្មាតហ្វូនពីរម៉ូដែលរបស់ Nokia នឹងបង្ហាញខ្លួននៅថ្ងៃទី5/9 ខាងមុខនេះ។ ប៉ុន្តែពេលនេះវាបានលេចចេញរូបរាងមុនថ្ងៃធ្វើការបង្ហាញខ្លួន។

Evleaks តាមរយះ Twitter បានចែករំលែកពីរូបភាពទូរស័ព្ទប្រើ WP8 ពីរម៉ូដែលរួមមាន Lumia 920 PureView និង Lumia 820។ ស្មាតហ្វូន  Lumia 920 ជាមួយបច្ចេកវិទ្យា PureView មានការរចនាម៉ូដទំនើប ហើយមានច្រើនពណ៌។ បើទោះជាមាន PureView ប៉ុន្តែគេមិនទាន់ហ៊ានកំនត់ថាវានឹងបំពាក់កាមេរ៉ាទំហំ 41MP ដូច 808 PureView ទេ។  Lumia 920 មានអេក្រង់ទំហំ45 បំពាក់ដោយ Prosessor ប្រភេទ Qualcomm S4, CPU dual-core Krait និងបង្ហាញរូបភាពក្នុងកម្រិត HD។

/

Lumia 920 PureView

ចំណែកទូរស័ព្ទ Lumia 820 នឹងមានអេក្រង់ទំហំ43 មិនមានបច្ចេកវិទ្យារូបភាព PureView ទេ។វាមានការរចនាម៉ូដស្អាត ជាមួយនឹង 7ពណ៌សំរាប់ធ្វើការជ្រើសរើស។

/

Nokia Lumia 820

សង្ឃឹមថា ម៉ូដែលទាំងពីរគឺជា ស្មាតហ្វូនដែល Nokia នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី 5/9 ខាងមុខនេះទៅចុះ៕

/

width=445

width=435

width=436

width=429

 

ដោយ៖ សិលាប្រភព៖ TTE