ការរីកចំរើនយ៉ាងខ្លាំងក្លារបស់បណ្តាផលិតផល Android អាចជាហេតុផលចម្បងដែលធ្វើឲ្យ Apple ផ្លាស់ប្តូរពេលវេលានៃការបង្ហាញខ្លួនផលិតផលថ្មីៗរបស់ខ្លួន។

ព័ត៌មានចចាមអារាមដែលលេចចេញជាបន្តបន្ទាប់ ក្នុងពេលកន្លងមកបានឲ្យដឹងថា Apple នឹងឆាប់ធ្វើការបង្ហាញខ្លួនផលិតផលស៊េរីថ្មីរបស់ខ្លួនគឺ iPhone 5S និង iPad 5 នៅពាក់កណ្តាលឆ្នាំ2013 គឺឆាប់ជាងមុនបន្តិច បើប្រៀបជាមួយកាលវិភាគបង្ហាញខ្លួនកាលពីឆ្នាំមុនៗនេះ។ DigiTimes បាននាំសំដីពីប្រភពដែលគួរឲ្យជៀជាក់មួយបានឲ្យដឹងថា បណ្តាដៃគូសហការក្នុងការផលិត Hardware របស់ Apple នឹងទទួលបាន Order ប្រហែលនៅខែមីនា រឺមេសា ឆ្នាំ2013 ខាងមុខនេះ។

/

បកស្រាយលើបញ្ហាខាងលើ ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថា Apple កំពុងខិតខំកាត់បន្ថយល្បឿននៃការប្រកួតប្រជែងពីសំណាក់ផលិតផល Android ដែលជាគូប្រកួតសំខាន់របស់ខ្លួន តាមរយះការបង្កើនល្បឿននៃការបង្ហាញខ្លួន Version iPhone, iPad ថ្មី។ ក្រៅពីនេះ ការដែលបង្ហាញខ្លួន iPhone នៅចុងឆ្នាំ បានធ្វើឲ្យ Apple ជួបបញ្ហាលំបាកក្នុងការផ្គត់ផ្គង់តម្រូវការរបស់អតិថិជន៕

ដោយ៖ សិលាប្រភព៖ zng