នៅពេលទទួលបានការចុច Like មួយនៅលើ Facebook ហើយអ្នកនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ នោះអាវរងាខាងក្រោមនេះគឺជាផលិតផលដ៏អស្ចារ្យសម្រាប់អ្នក។
ត្រូវបានរចនាឡើងដោយនិស្សិតម្នាក់នៅមន្ទីរស្រាវជ្រាវ MIT អាមេរិក ឈ្មោះ Melissa Chowអាវរងានេះមានឈ្មោះថា “Like-A-Hug” គឺជាប្រភេទសម្លៀកបំពាក់ពិសេសដែលទាក់ទឹននឹងគេហទំព័រសង្គម អនុញ្ញាតអោយអ្នកប្រើប្រាស់ ទទួលបានការអោបពិតៗ តាមរយៈ Facebook។
ថង់ដែលត្រូវបានគេបំពាក់នៅក្នុងអាវនេះនឹងប៉ោងឡើង នៅពេលទូរស័ទ្ទរបស់គេទទួលបានការចុច Like ពីមិត្តណាម្នាក់ ឬការបន្ទាន់សម័យ(update) ណាមួយនៅលើ Wall របស់ទំព័រ Facebook របស់ខ្លួន។
អ្នកបង្កើតផលិតផលនេះបានអោយដឹងថា ៖ ប្រការនេះធ្វើអោយយើងមានអារម្មណ៍ថា មានភាពកក់ក្ដៅ ការលើកទឹកចិត្ត ។ល។ នៅពេលទទួលបានការអោបដោយប្រយោល។ វាក៏ធ្វើអោយមានភាពជិតស្និទ្ធ រវាងអ្នកដែលនៅឆ្ងាយពីគ្នា។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ព័ត៌មានស្ដីពីតម្លៃរបស់អាវប្រភេទនេះ និងពេលវេលានៃការផលិត និងដាក់លក់ក្នុងទីផ្សារ នៅមិនទាន់ត្រូវបានបង្ហើបអោយដឹងនៅឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14