ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ម៉ាឡេស៊ី បានប្រទះឃើញផ្នូរយក្ស បណ្តុំទៅដោយផ្នូរតូចៗជាច្រើនកន្លែង ខណៈក្រុមមន្រ្តីពាក់ព័ន្ធ មានជំនឿជាក់អោយដឹថា ផ្នូរទាំងនោះ គឺ ​​​  ពោរពេញទៅដោយសាកសព ជន អន្តោប្រវេសន៍ ជនជាតិ បង់ក្លាដេស និង Rohingya ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សរុប    ជារួម  ផ្នូរ ៣០ កន្លែង ត្រូវ បាន  រកឃើញ អំឡុងពាក់ កណ្តាលខែ ឧសភា នេះ នៅក្នុងព្រៃជ្រៅ នៃតំបន់   Padang  Besar និងតំបន់ Wang Kelian រដ្ឋ Perlis ប្រទេស ម៉ាឡេស៊ី  ។​ សារ  ព័ត៌មាន   The  Malay Mail  Online ដកស្រង់ របាយការណ៍ ពីកាសែតក្នុង ស្រុក Mingguan Malaysia ចុះផ្សាយអោយ   ដឹងថា របកគំហើញនៃផ្នូរ ជាច្រើនកន្លែងទាំងនេះ គឺមាន ទំនាក់ទំនង និងផ្សាភ្ជាប់    ជាមួយ  នឹងផ្នូរជាច្រើន  កន្លែង  ដែលបានរកឃើញដូចគ្នាដែរ នៅក្នុងខេត្ត Songkhla ប្រទេស ថៃ កាលពី    ពេ លកន្លងទៅ ។ អាជ្ញាធរថៃ គាស់ កកាយ បានសាកសព ប្រមាណ ២៦ នាក់ ទំន  ងជា  សព ជនអន្តោ  ប្រវេសន៍ បង់ក្លាដេស និង មីយ៉ាន់ម៉ា ពីផ្នូរមួយចំនួនដែលបានរក ឃើញនៅក្នុងខេត្ត Songkhla កាលពីកន្លងទៅ ។

/

ដោយឡែក ពីគ្នា សារព័ត៌មានក្នុងស្រុក ម៉ាឡេស៊ីអោយដឹងថា  អាជ្ញាធរប្រទេសនេះ​បានរកឃើញ ផ្នូរ យក្ស ដែលមានជំនឿជាក់ ទំនងជាផ្ទុកសាកសព ជនអន្តោ ប្រវេសន៍ Rohingya ប្រមាណ ១០០ នាក់ រកឃើញនៅក្នុងតំបន់ Padang Besar ជាតំបន់ភ្នំ ខណៈកម្រមានជនស៊ីវិល បង្ហាញវត្តមានទៅដល់ទី នោះណាស់ ។

លោក Ahmad Zahid Hamidi   រដ្ឋ  មន្រ្តី  ជាន់ខ្ពស់ ប្រទេស ម៉ាឡេស៊ី អះអាង ពីការរកឃើញផ្នូរ យក្ស លើកនេះ អោយដឹងថា ៖ ផ្នូរទាំងនេះ​ ត្រូវបានរកឃើញ ថាមានវត្តមានៅជិត នឹងជុំរុំឃុំខ្លួន ក្រុមជួញដូរ មនុស្សខុសច្បាប់ ដែលធ្លាប់តែមានវត្តមាននៅទីនោះ ៥ ឆ្នាំ  មក ហើយ​ ខណៈលោកបានទទួលស្គាល់ ពីទោសកំហុសខាងភាគី ម៉ាឡេស៊ី ពិតជាចូលរួម ក្នុង ដំណើរ ការ ជួយដូរលើកនេះ រហូតដល់មានការ ស្លាប់មនុស្សនៅតាមផ្នូរជាច្រើនកន្លែងទាំងនេះ ប៉ុន្តែ   មិនមែន  ជាការសហការ ជាមួយនឹងរដ្ឋាភិបាល ម៉ាឡេស៊ីនោះទេ តែជាការសហការណ៍គ្នា ជាមួយនឹងប្រជាជនម៉ាឡេស៊ី ៕

- អាន ៖ រកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ មិនដឹងសពខ្មោច ជាអ្នកណា ស្លាប់ដោយរបៀបណា នៅឡើយ

- អាន ៖ រាប់ពាន់នាក់ ជួយសង្គ្រោះ ពីការរសាត់អណ្តែត លើសមុទ្រ គឺជាជនរងគ្រោះ ជួយដូរមនុស្ស ខុសច្បាប់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA