ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិក បានបើកការ វាយប្រហារ តាមអាកាស យ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅក្នុងប្រទេស ស៊ីរី ពោលធ្វើការវាយប្រហារ កំទេច រោងចក្រចម្រាញ់   ប្រេង គ្រប់  គ្រង ដោយ ក្រុមឧទ្ទាមខាងលើ ទន្ទឹមនឹងគ្នានេះ សហរដ្ឋអាមេរិក ក៏កំពុងតែ អំពាវនាវ  ក៏ដូចជា កៀងគរ បណ្តាសម្ព័ន្ធប្រទេសសម្ព័ន្ធ មិត្តឯទៀត មកពីជុំវិញពិភពលោក អោយមានការចូលដៃ ជាមួយនឹងខ្លួន ក្នុងការវាយប្រហារប្រឆាំង និងកំទេចក្រុមឧទ្ទាមខាងលើ ដែល  រដ្ឋាភិបាល លោក  អូបាម៉ា ធ្លាប់បានហៅថា បណ្តាញនៃសេចក្តី ស្លាប់ ។

សហរដ្ឋអាមេរិក អារ៉ាប់ប៊ីសាអ៊ូឌីត ក៏ដូចជា សហព័ន្ធអារ៉ាបអ៊ីម៉ីរ៉េត រាល់យន្តចម្បាំង របស់បណ្តាប្រ ទេសទាំងនេះ បានពង្រីកការបាញ់ផ្លោងរបស់គេ ទៅលើគោលដៃ រោងចក្រចម្រាញ់ប្រេងមានទីតាំង ស្ថិតនៅភាគខាងកើត ប្រទេស ស៊ីរី ខណៈសម្បទាមួយនេះ គឺជា ប្រភពផ្តល់ថវិការ ក្នុងការជួយគាំទ្រ ក្រុមឧទ្ទាមដ៏សាហាវមួយនេះ ក្នុងការគម្រាមគំហែង ដល់សន្តិសុខ ពិភពលោក ។

រំលងអាធ្រាត្រ ថ្ងៃអង្គារ ឈានចូលទៅដល់ថ្ងៃពុធ កាលពីសប្តាហ៍   កន្លង ទៅ អាមេរិក បានបើកការ វាយប្រហារយ៉ាងចាស់ដៃ បន្ថែមទៀត ទៅលើក្រុមឧទ្ទាម  ISIS  ដែល បានគំរាមគំហែង ដល់រដ្ឋធានី Kurdish   ប្រទេស  អ៊ីរ៉ាក់  ដោយនៅក្នុងនោះ បានបំផ្លាញរថយន្ត សង្គ្រាម របស់  ក្រុមសកម្មប្រយុទ្ធ បានដល់ទៅ ៨ គ្រឿង នៅឯភាគកើតប្រទេស ស៊ីរី ជិតព្រំប្រទល់ដែន ប្រទេស អ៊ីរ៉ាក់ ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា​ នៅយប់ ដដែល  ថ្ងៃពុធនោះ អារ៉ាប៊ប៊ីសាអ៊ូឌីដ បានចូលដៃ ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការវាយប្រហារ   ប្រឆាំង ក្រុមឧទ្ទាមខាងលើ ខណៈមានអាមេរិក ជា ប្រមុខ ក្នុងនោះ គោលដៃសំខាន់របស់ពួកគេ គឺវាយប្រហារទៅលើសម្បទា​ សំខាន់ៗ ក្នុងការផ្តាច់ការ គាំពារ ក៏ដូចជាគាំទ្រ ដល់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជា   សេដ្ឋកិច្ច ដល់ក្រុមឧទ្ទាម ដ៏ សាហាវ  មួយនេះ ។ ដោយឡែក ធ្លាប់មានឆ្ងល់ទេ ថាតើ បណ្តាប្រទេស ចូលដៃជាមួយនឹងអាមេរិក ក៏ដូចជា អាមេរិកបាន ប្រើប្រាស់សព្វាវុធ  សង្គ្រាមអ្វីខ្លះ  ក្នុង ការប្រឆាំង  ក្រុមភារវរ  ដ៏សំខាន់មួយនេះ  ជ្រាប់កាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នា ៕

/

/

/

/

/

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន