អង់គ្លេស៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីថ្មីៗនេះថា សត្វម៉្យាងដែលមានឈ្មោះថា​ chemeleons ហើយមានសន្ដានដូចបង្គួយ ត្រូវបានកើតចេញឡើងដំបូងបំផុតក្នុងប្រទេសអង់គ្លេស។

width=450

លោក John Farel ក្រុមអ្នកវិទ្យាសាស្រ្ដ ពីសាកលវិទ្យាល័យ Aston បាននិយាយថា តាមពិតស៊ុតរបស់សត្វល្មូននេះ ត្រូវបានគេយកមកពីតំបន់សួនសត្វ Exmoor Zoo រដ្ឋ Devonនៃសហព័ន្ធឆែក។ លោក Farel បានបន្ដថា ស៊ុតរបស់វា ដំបូងឡើងគេមិនសង្ឃឹមថា អាចញ៉ស់បានឡើយ ព្រោះនៅពេលយកមកពីសហព័ន្ធឆែក គឺគេដាក់តាមស្នែងរបស់ព្រៃ។

width=450

width=450

លោកបន្ថែមថា​ នៅពេលដែលបានរយៈពេល ១៦សប្ដាហ៍ ស៊ុតនេះក៏ប្រែប្រួលរូបរាង និងអាចកើតចេញសត្វនេះមក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ គិតថា វាជាអំបូរថ្នាក់ល្មូន ដែលបានកើតឡើងក្នុងប្រទេសអង់គ្លេសមុនគេដែរ​ ហើយគេនឹងរកវិធីយ៉ាងណា ដើម្បីអោយសត្វនេះ អាចមានកូនចៅ តទៅពេលខាងមុខបានទៀត។

ដោយ៖ មឿនប្រភព៖ research