ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ ខណៈមានទស្សនកិច្ចជាផ្លូវការពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅឯស្ទូឌីយ៉ោ DreamWorks Animationលោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់អោយដឹង ស្តីពីឧស្សាហកម្មខ្សែភាពយន្តប្រទេសនេះអោយដឹងថា ខ្សែភាពយន្តហូលីវូដ មិនត្រឹមជាក្បាលម៉ាស៊ីននាំចេញដ៏ចម្បងនោះទេ តែវាក៏ជាសារនាំចេញនូវ វប្បធម៌ ក៏ដូចជាទំនាក់ទំនងការទូតដ៏ប្រសើរបំផុតផងដែរ។

ខណៈធ្វើការថ្លែងសុន្ទរកថា ក្រោយពីដំណើរទស្សនកិច្ចមកកាន់ស្ទូឌីយ៉ោប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះ បានធ្វើការកោតសរសើរ និងបញ្ជាក់ក្តែងៗអោយដឹងថា ឧស្សាហកម្មខ្សែភាពយន្ត ពោលគឺ ខ្សែភាពយន្តហូលីវូដតែម្តង គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ។

បន្ថែមពីលើនេះ គាត់បានអះអាងបន្តថា ខ្ញុំមកទីនេះ មិនចំពោះតែ ស្ទូឌីយ៉ោ DreamWorks,Disney, Warner, Universal ប៉ុណ្ណោះទេ តែទីនេះហើយ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិដ៏ចម្បងមួយរបស់ប្រទេស ។ ដូចដែលបានដឹងស្រាប់ហើយ ឧស្សហកម្មកំសាន្ត ពិតជាដើរតួយ៉ាងសំខាន់បម្រើអោយវិស័យការទូតដូច្នេះដែរ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ Yahoo