វេបសាយ Reuters បានឲ្យដឹងថា Samsung ទើបតែធ្វើការបង្ហាញពីការត្រួតពិនិត្យពីមូលហេតុដែលធ្វើឲ្យ Galaxy S III ផ្ទុះឆេះនៅក្នុងរថយន្តរបស់អតិថិជនម្នាក់នៅប្រទេសអៀរឡង់។
ក្រុមហ៊ុនទូរស័ព្ទ Samsung, លោក James Chung បានឲ្យដឹងថា: ការត្រួតពិនិត្យជំហានដំបូងរបស់ពួកខ្ញុំមិនបានរកឃើញកំហុសនៅលើ Smartphone ឡើយ។ ពួកខ្ញុំនឹងធ្វើការត្រួតពិនិត្យបន្ថែមទៀតដើម្បីឲ្យដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃរឿងនេះ។ លទ្ធផលចុងក្រោយប្រហែលជាអាចនឹងដឹងនៅដើមសប្តាហ៍ក្រោយនេះ។
រូបភាព Samsung Galaxy S III ក្រោយពីការផ្ទុះឆេះ
កាលពីថ្ងៃទី20/6 នៅក្នុងពិភពបច្ចេកវិទ្យាបានទទួលដំណឹងមិនគួរឲ្យជឿមួយ នៅពេលដែលទូរស័ព្ទស៊េរីទំនើប Samsung Galaxy S III នៅសុខៗក៏ផ្ទុះ និងឆេះឡើង។ តាមការរៀបរាប់របស់ម្ចាស់ទូរស័ព្ទDylan Kershaw (រស់នៅ Ireland), Smartphone កំពុងតែដាក់នៅលើជើងទម្រទូរស័ព្ទប្រើក្នុងរថយន្ត ស្រាប់តែផ្ទុះឆេះឡើងជាមួយនឹងផ្កាភ្លើងពណ៌ស និងសំលេងផ្ទុះតិចៗ។ ក្រោយមក Dylan បានអាប់ឡូតរូប និងផ្តល់ជាយោបល់ខ្លះនៅក្នុងអ៊ីនធើណេត។ គាត់បានចែករំលែកថា: វាមិនអាចកំនត់ថា ជាកំហុសរបស់ទូរស័ព្ទឡើយ។ រឿងនេះអាចមកពីការគួបផ្សំគ្នារវាងជើងទម្រសំរាប់ដាក់ទូរស័ព្ទ និងប្រ-ព័ន្ធភ្លើងនៅក្នុងរថយន្ត។
ជាបទពិសោធន៍ដែលបានជួបផ្ទាល់ កាលពីប៉ុន្មានខែមុននេះ ទូរស័ព្ទ iPhone 4 របស់បងប្រុសខ្ញុំក៏បានជួបបញ្ហាមួយគឺសាកថ្មលែងចូល បន្ទាប់ពីគាត់តែងតែដោតសាកថ្មនៅក្នុងរថយន្ត។ ក្រោយមកគាត់ក៏ឲ្យខ្ញុំយកទៅជួសជុល។ ខ្ញុំបានយកទៅជួសជុលពីរកន្លែង ទីមួយនៅហាងលក់ទូរស័ព្ទដៃ ហាក់ សែ កន្លែងដែលគាត់បានទិញទូរស័ព្ទ និងទីពីរគឺ ក្រុមហ៊ុន i One (ក្រុមហ៊ុនដែលលក់ និងជួសជុលតែផលិតផល Apple) ជាលទ្ធផលមិនអាចជួសជុលបានឡើយ។ ដូច្នេះ ខ្ញុំសូមផ្តល់ជាយោបល់ថា បើសិនជាអាចចៀសវាងបាន សូមអ្នកទាំងអស់គ្នា កុំយកទូរស័ព្ទស៊េរីទំនើបទៅសាកថ្មក្នុងរថយន្ត រឺធ្វើអ្វីដែលអាចឲ្យប្រព័ន្ធភ្លើងក្នុងរថយន្តអាចឆ្លងចូលទូរស័ព្ទបាន ដើម្បីចៀសវាងរឿងអាក្រក់ធ្វើឲ្យទូរស័ព្ទជាទីស្រលាញ់របស់អ្នកខូចដោយចៃដន្យ៕
ដោយ៖ សិលាប្រភព៖ k14