iPhone 6 ពិតជាស័ក្ដិសមនឹងមានឈ្មោះ iPhone Air ដោយសារថា វានឹងមានកម្រាស់ដ៏ស្ដើង គឺត្រឹម ៦,១ម.ម។

រូបភាពបង្ហាញអំពីពុម្ភ ដែលនឹងត្រូវប្រើដើម្បីបង្កើត iPhone ថ្មី
រូបថតបែកធ្លាយ បង្ហាញអំពីពុម្ភ ពណ៌ខ្មៅមួយ ដែលត្រូវបានគេអះអាងថា ដើម្បីផលិតសម្បក case របស់ iPhone 6 ទើបត្រូវបានបង្ហោះនៅលើវេទិការអនឡាញ Chinese Apple ។ តាមរយៈរូបថតនេះ គេជឿថា ជំនាន់បន្ទាប់របស់ iPhone នឹងត្រូវបាន Apple បំពាក់អេក្រង់ថាច់ស្គ្រីនទំហំ ៤,៧ inch ហើយជ្រុងនិមួយៗរបស់វា នឹងមានរាងមូល ស្រដៀងនឹង iPad Air និង iPad mini ។

ពុម្ភនេះ ក៏បង្ហាញថា iPhone ថ្មី នឹងមានរូបរាងស្ដើងបំផុត
បើធៀបជាមួយ iPhone 5s (៧,៦ម.ម) នោះ iPhone 6 គឺពិតជាស័ក្ដិសមនឹងឈ្មោះ iPhone Air ដោយមានកម្រាស់ត្រឹមតែ ៦,១ម.ម នេះបើតាមភាពជាក់ស្ដែងរបស់ពុម្ភនេះ។

រូបភាពបែកធ្លាយ កាយពីដើមខែ នៅលើបណ្ដាសង្គមចិន បង្ហាញថា Apple ពិតជាកំពុងអភិវឌ្ឍ iPhone ដែលមានអេក្រង់ធំ
ដោយសារតែអេក្រង់ធំជាងកំណែមុន ដូច្នេះ ប៊ូតុងបិទបើកម៉ាស៊ីន របស់ iPhone 6 នឹងត្រូវបានយកមកដាក់នៅចំហៀងខាងស្ដាំ ដើម្បីងាយស្រួលប្រើ។ ចំណែកគ្រាប់ចុចបញ្ជាសម្លេង នឹងត្រូវ បានដាក់នៅចំហៀងខាងឆ្វេងរបស់ម៉ាស៊ីន។ ដុំពកមូលតូច នៅត្រង់ខាងឆ្វេងនៃផ្នែកខាងក្រោយរបស់ទូរស័ព្ទ គឺជាទីតាំងរបស់កាមេរ៉ា ដែលតាមពាក្យចចាមអារ៉ាម វានឹងមានរីសូលូសឹន ១៣ megapixel មានមុខងារថតរូបបែប 3D និងអាច zoom អុបទិច បានកម្រិត 3x ។

ចំណែករូបភាពដែលបានលេចធ្លាយ កាលពីខែមិនានេះវិញ បង្ហាញថា iPhone ថ្មី នឹងមានជ្រុង រាងមូល
ទន្ទឹមនឹង iPhone 6 អេក្រង់ ៤,៧ inch ដែលអាចនឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple ក៏កំពុងតែអភិវឌ្ឍជំនាន់ iPhone ថ្មី ដែលនឹងមានអេក្រង់ ៥,៥ inch ។ ប៉ុន្ដែ iPhone ៥,៥ inch ក៏ប្រហែលជាមិនអាចលេចមុខក្នុងឆ្នាំនេះ ដោយសារបញ្ហាថ្ម។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail/PhoneArena