ក្រុមអ្នកជំនាញបានធ្វើការកំនត់ថា ទូរស័ព្ទ Galaxy S III កំពង់តែជួយ Samsung ពង្រីកទីផ្សារកាន់តែធំទូលាយក្នុងវិស័យ smartphone បើប្រៀបធៀបនឹងគូប្រកួតផ្សេងទៀត។

Website Reuters បានធ្វើការសរុបលទ្ធផលពីក្រុមអ្នកស្រាវជ្រាវល្បីឈ្មោះ ៤១នាក់លើពិភពលោកហើយធ្វើការសំរេចចេញនូវការកំនត់ខាងលើ។ ក្នុងនោះនៅត្រីមាសទី II/2012, Apple អាចលក់ iPhone បាន ៣០លានគ្រឿង ចាញ់ឆ្ងាយ Samsung ដែលលក់ smartphone បាន ៥០លានគ្រឿង។

ភាពជោគជ័យរបស់ Samsung នៅលើទីផ្សារ smartphone មួយភាគធំគឺបានមកពី model ទំនើបៗដូចជាGalaxy S II, Galaxy S III និងGalaxy Note...នេះបើតាមសំដី Francisco Jeronimo អ្នកជំនាញវិភាគរបស់ IDG។

/

Samsung Galaxy S III និង iPhone 4S

នៅចុងឆ្នាំមុន Apple និង Samsung មានចំនួនអ្នកប្រើប្រាស់ smartphone ប្រហាក់ប្រហែលគ្នា។ ជាក់ស្តែង ចាប់ពីដើមឆ្នាំរហូតដល់សព្វថ្ងៃ iPhone នៅមិនទាន់មានទូរស័ព្ទស៊េរីថ្មីចេញលក់ គឺនៅតែបន្តលក់ model 4S ជាមួយអេក្រង់តូចតែ 3,5 inch ក្នុងពេលដែល Samsung បន្តការចេញលក់ម៉ូដែលទំនើបថ្មីៗ អេក្រង់ធំ និងកម្មវិធីគួរឲ្យទាក់ទាញអ្នកប្រើប្រាស់យ៉ាងច្រើន។

តាមការប៉ាន់ស្មាន, Apple អាចនឹងផ្លាស់ប្តូរបញ្ហានេះបាននៅពេលដែលទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនដាក់បញ្ចេញលក់។ ទូរស័ព្ទថ្មីនេះនឹងបំពាក់អេក្រង់ទំហំ 4 inch កំរិតពន្លឺ Retina, chip Quad Core និងអាចភ្ជាប់ 4G LTE៕

ដោយ៖ សិលាប្រភព៖ VB