ថ្ងៃ សុក្រ វាជាថ្ងៃមួយដ៏មហាញ៉ាក់សាច់របស់ប្រជាពលរដ្ឋនៅទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល ដែលជារៀងរាល់ចុងសប្ដាហ៍ចាប់ពីថ្ងៃសុក្រទៅគឺមានការស្ទះចរាចរណ៍យ៉ាងតិចគឺ ១៨០ គីឡូម៉ែត្រហើយកាលពីចុងសប្ដាហ៍កន្លងមកនេះគឺមានការកកស្ទះចរាចរណ៍រហូតដល់ទៅជាង ២៩៥ គីឡូម៉ែត្រ។/អ្នកបើកបររថយន្តម្នាក់បានប្រាប់អោយដឹងថា អ្នកបើកបរភាគច្រើនបានក្លាយជាទាសករនៃការស្ទះចរាចរណ៍ ដូចជានាងខ្ញុំជាដើមដែលត្រូវទៅក្រៅក្រុងដើម្បីជួបគូដណ្ដឹងប៉ុន្តែត្រូវមកជាប់នៅទីនេះទៅវិញ។/ជាមួយគ្នានេះផងដែរដោយសារតែមើលឃើញថាដូចជា យ៉ាប់ពេកទើបមានស្ថានីយវិទ្យុមួយបានសុខចិត្តផ្សាយពីស្ថានភាពផ្លូវពីម្ខាងទៅម្ខាងដោយមិនយក កម្រៃ។ ការកកស្ទះនេះមកពីមនុស្សសម្រុកចេញទៅក្រៅក្រុងច្រើនពេក ហើយមនុស្សដែលរស់នៅក្នុងទីក្រុងនេះ មានចំនួនដល់ទៅជាង ១១ លាននាក់ឯណោះ។ នេះបញ្ជាក់អោយឃើញថាស្ថានភាពសេដ្ឋកិច្ចគ្រួសារអ្នករស់នៅទីក្រុង Sao Paulo ពិតជាមានការរីកចម្រើនមែន ប៉ុន្តែរដ្ឋប្រហែលជាត្រូវដាក់ទុនក្នុងសាងសង់បរិបទធ្វើដំណើរសាធារណៈអោយបានច្រើនជាងនេះហើយ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ citylife