ភ្នំពេញ ៖បុរសពីរនាក់ នឹងស្រ្តីម្នាក់ ត្រូវរងរបួសបាក់ដៃ នឹងបាក់ជើង បែកក្បាល ខណៈពួកគាត់ជិះរ៉ឺម៉កដឹកបន្លែ មួយគ្រឿង ឌុបគ្នា ហើយត្រូវ រថយន្តលុស្សស៊ីស RX 300 មួយគ្រឿង បើកបុកយ៉ាងពេញទំហឹង នៅចំណុចផ្លូវលេខ២០៥ កែងផ្លូវលេខ ៣៤៨ សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ២៣ នឹង ២០ នាទី យប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៣ ។

យោងតាម ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅជិតចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានជនរងគ្រោះទាំងបីនាក់ បានជិះរ៉ឺម៉ក ដឹកបន្លែ មួយគ្រឿង តាមបណ្តោយផ្លូវលេខ ២០៥ ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកក្នុងល្បឿនល្មម ខណៈមកដល់កែងផ្លូវលេខ ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ក៏ស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស RX 300 ពណ៌ស្ករ មិនចាំស្លាក លេខ ដែលកំពុងបើកបរ ក្នុង ល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ ៣៤៨ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុល ទៅបុករ៉ឺម៉កដឹកបន្លែ ក្រឡាប់ផ្ងារជើងច្រងាង និងបណ្តាលឲ្យ បុរសពីរនាក់ រងរបួសបាក់ដៃ នឹងបែកក្បាល នឹងស្រ្តីម្នាក់ទៀត ត្រូវរងរបួសបាក់ជើងខាងស្តាំម្ខាង ។

ចំណែករថយន្ត បង្កហេតុបន្ទាប់ពីដឹងថា បើករថយន្តបុកមនុស្ស បណ្តាលឲ្យរងរបួសនោះ មានការភ័យខ្លាច ក៏បានបើករត់គេចខ្លួន បាត់ស្រមោល ឈឹងតែម្តង។

នគរបាលមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុ បានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះ អ្នករងរបួសទាំង បី នាក់ ត្រូវបានរថយន្តសាមុយ នៃមន្ទីរពេទ្យឯកជន បានចេញមកអន្តរាគមន៍ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ នឹងរ៉ឺម៉កដឹកបន្លែ របស់ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារមក ទទួលយកទៅវិញ ដោយមិនបាន ដាក់ពាក្យបណ្តឹង តាមចាប់រថយន្តបង្កហេតុនោះទេ ដោយគ្មានអ្នកចាំស្លាក លេខរថយន្តបង្កហេតុ៕

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល