ក្លឹបបាល់ទាត់ Manchester City បានចុះកុងត្រាថ្មីជាមួយកីឡាករខ្សែការពារវ័យក្មេងរបស់ខ្លួនឈ្មោះ Karim Rekik ក្នុងការលេងរយៈពេលយូរអង្វែង។
កីឡាករសញ្ជាតិហូឡង់ វ័យ១៧ឆ្នាំម្នាក់នេះ ធ្លាប់បានលេងឲ្យក្លឹបបាល់ទាត់ Portsmouth កាលពី ខែមីនាកន្លងទៅនេះ ហើយទទួលបានការកោតសសើរយ៉ាងខ្លាំងចំពោះថ្វីជើងលេងរបស់គេ។

រូបភាព៖ កីឡាករខ្សែការពារ Karim Rekik
Karim Rekik បានមានប្រសាសន៍ចំពោះអ្នកសាព័ត៌មានថា “ក្លឹបបាល់ទាត់ Man City គឺជាក្លឹបដ៏អស្ចារ្យ។ រូបខ្ញុំបានសម្រេចចិត្តលេងឲ្យក្លឹបមួយនេះ ព្រោះគិតថាខ្ញុំអាចអភិវឌ្ឍសមត្ថភាពក្នុងការលេងរបស់ខ្ញុំបាន។ ម៉្យាងទៀត អ្នករួមការងារនៅក្លឹបនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាហាក់ដូចជាគ្រួសារមួយអញ្ចឹងដែរ”៕
ដោយ៖ តុលា ប្រភព៖ sport