តាមប្រភពពីគេហទំព័រ CNET, ជាមួយនឹងឈ្មោះជាផ្លូវការ 5C, iPhone តំលៃទាប មានលទ្ធភាពច្រើន នឹងមិនត្រូវបានបំពាក់នូវ Feature មួយចំនួន ដែលក្នុងមានទាំង Siri ផងដែរ។ បង្ហាញខ្លួនកាលពីឆ្នាំ ២០១១ Feature បញ្ជាតាមរយះសម្លេងរបស់ Apple មិនបាន Support ជាមួយបណ្តាiPhone ស៊េរីចាស់ៗ ដូចជា iPhone 4 និង iPhone 3GS នោះទេ។

បើតាមការសន្និដ្ឋានរបស់ អ្នកជំនាញវិភាគទីផ្សារ លោក Gene Munster របស់ក្រុមហ៊ុន Piper Jaffray បានឲ្យដឹងថា iPhone 5C លទ្ធភាពច្រើននឹងត្រូវបានដាក់លក់ ក្នុងតំលៃជាមធ្យម គឺ៣០០ ដុល្លារ ហើយនឹងបង្ហាញនៅលើទីផ្សារ នៅខែកញ្ញា ខាងមុខនេះ។

/

កត្តានេះមានន័យថា Apple នឹងធ្វើការផ្លាស់ប្តូ iPhone 4S ជំនួសដោយ iPhone 5C ដើម្បីប្រែក្លាយស្មាតហ្វូនថ្មីនេះ ទៅជាផលិតផលប្រកួតប្រជែងដោយផ្ទាល់ នៅក្នុងស៊េរីស្មាតហ្វូន កំរិតមធ្យមដែលសព្វថ្ងៃ កំពុងតែមានការទាក់ទាញ ចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview