ព័ត៌មានជាតិ & អន្តរជាតិ   ៖ ​ មន្រ្តីផ្លូវការជាន់ខ្ពស់តំណាងអោយអាកាសចរណ៍ស៊ីវិល បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អោយដឹងថា អវកាសយាននិកដែលជាអ្នកបើកយន្តហោះ  ជួបនឹងឧបទ្ទេវហេតុធ្លាក់ចូលទន្លេមេគង្គ  នាភាគខាងត្បូងប្រទេសឡាវ កាលពីរសៀលថ្ងៃពុធ ទី​១៦​ខែតុលា បណ្តាលអោយមនុស្សទាំង ៤៩ នាក់បានស្លាប់នោះ     គឺជាអ្នកបើកយន្តហោះជនជាតិ  ខ្មែរ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស     ស៊ិនហួរ  ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

width=432

លើសពីនេះ     ទីភ្នាក់ងារសារព័ត៌មានដដែលនេះ  បានអះអាងបន្ថែម ក្រោយពីមានកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនឹង  អនុប្រធាន  នៃនាយកដ្ឋាន     សន្តិសុខនិងសុវត្ថិភាពលោក ហឹម សារុន  អោយដឹងថា   អាកាសយាននិក  ដែលជាអ្នកបើកយន្តហោះរូបនោះមានឈ្មោះថា លោក យុង សំ មានវ័យ ៥៦ ឆ្នាំ  គាត់ជាបុគ្គលិកបម្រើការអោយអាកាសចរណ៍ឡាវ ពោលគឺជាអ្នកបើកយន្តហោះ   ស្របពេលដែលគាត់ធ្លាប់មានបទពិសោធន៍និង ការហ្វឹកហ្វើននៅឯប្រទេសបារាំង និងរុស្ស៊ី ។

width=423

អាន -  ៤៩  ត្រូវបានគេជឿថា  ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ

គួរបញ្ជាក់  ផងដែរថា យន្តហោះមួយគ្រឿងនេះ បានជួបនឹងឧបទ្ទេវហេតុធ្លាក់ កាលពីថ្ងៃពុធកន្លងទៅ ពោលគឺ នាវេលាម៉ោងជាង ៤  រសៀល ម៉ោងក្នុងស្រុកប្រទេសឡាវ  ដោយនៅក្នុងនោះ វាបានធ្វើដំណើរហោះចេញពីក្រុង  Vientiane  ម៉ោង  ២ និង ៤៥ នាទី ឆ្ពោះទៅកាន់អាកាសយានដា្ឋនអន្តរជាតិ   Pakse  គ្រោងនឹងដល់ទីនោះនាវេលាម៉ោង ៣ និង៥៥ នាទី។

width=427

ដោយឡែក       បើយោងតាមប្រភពសារព័ត៌មានដដែលនេះ  បានគូសបញ្ជាក់បន្ថែមថា មូលហេតុចម្បង   ដែលនាំអោយមានជំនួបនូវឧបទ្ទេវហេតុលើកនេះ  ក៏ព្រោះតែបញ្ហាអាកាសធាតុមិនអំណោយផង ពោលគឺមានព្យុះភ្លៀង    យ៉ាងណាមិញ  រាល់បេក្ខភាពដែលជាអ្នកធ្វើដំណើរ នឹងបានស្លាប់ទាំងអស់នោះ រួមមានសញ្ជាតិដូចជា ជនជាតិឡាវ បារាំង អូស្រ្តាលី ថៃ កូរ៉េ វៀតណាម កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់ក៏ដូចជាជនជាតិអាមេរិកជាដើម៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួ