យើងទៅតាមសារព័ត៌មានរបស់ អេស្ប៉ាញ បានរាយការណ៍ថា លោក Garardo Martino អ្នកគ្រប់គ្រងវ័យ ៥០ ឆ្នាំមួយរូបនេះ ត្រូវបានក្រុម Barcelona ទាក់ទងដើម្បីយកមក ដឹកនាំក្រុមBarcelona ជំនួសកន្លែងលោក Tito Vilanova ហើយកាលពីម្សិលមិញ ថ្ងៃទី ២២ កក្កដា ។
ថ្ងៃនេះ Barcelona បានប្រកាសថាលោក Garardo Martino នឹងចូលមកកាន់កាប់ក្រុម Barcelona ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ ។ លោក Martino មានសញ្ជាតិ អាហ្សង់ទីន ដែលបានដឹកនាំក្រុមNewell's Old Boys អោយឈ្នះការប្រកួត Argentinian Clausura កាលពីរដូវកាលមុន ។បន្ទាប់ពីជ្រើសរើស គ្រូបង្វឹកបានថ្មីហើយ Garardo Martino នឹងត្រូវដោះស្រាយរឿង CescFabregas ដែលក្រុម Manchester United ព្យាយាមទិញយក រួមជាមួយការងារមួយចំនួនទៀត ៕
ដោយ ៖ កុសលប្រភព ៖ mirror,guardian