អ្នកគ្រប់គ្រងក្រុម Liverpool គឺលោក Brendan Rodgers រំពឹងចង់ឲ្យកីឡាករ Raheem Sterling បន្តកុងត្រាក្នុងរយៈពេលយូរបន្តទៀតជាមួយក្រុមរបស់ខ្លួន ដែលកីឡាករម្នាក់នេះនឹងផុតកុងត្រាលេងក្នុងពេល ១៨ខែទៀត។

រូបភាព៖ កីឡាករ Raheem Sterling
លោក Rodgers បានមានប្រសាសន៍ថា “Sterling គឺជាកីឡាករដ៏ល្អម្នាក់ ហើយប្រសិនបើគេចាកចេញពីក្រុម Liverpool វាមិនមែនជារឿងដែលត្រូវកើតឡើងនោះឡើយ”
សូមបញ្ជាក់ថា Sterling ទើបតែមានវ័យ ១៧ឆ្នាំតែប៉ុណ្ណោះ ហើយបានចុះកុងត្រាជាមួយក្រុម Liverpool តាំងពីឆ្នាំ ២០១០ តែបានចាប់ផ្តើមការលេងប្រកួតជាលើកដំបូងឲ្យក្រុម Liverpool ជាមួយនឹងថ្វីជើងដ៏អស្ចារ្យ៕
ដោយ៖ តុលាប្រភព៖ bbc