កាលពីពេលថ្មីៗ ទើបតែកន្លងទៅនេះ បណ្តារូបភាពជាក់ស្តែង iPhone តំលៃថោក រួមជាមួយiPhone 5 បានបន្តលេចចេញនៅលើគេហទំព័រ Weekly ASCII។ លើកនេះ បណ្តារូបភាពទាំងនោះ បង្ហាញរូបភាពច្បាស់ជាងមុន ដែលយើងអាចឃើញទីតាំងរបស់បណ្តាប៊ូតុងចុច នៅលើស្មាតហ្វូន iPhone តំលៃថោក។

ក្នុងនោះ បើទោះជាមានការខុសប្លែកមួយចំនួនជាមួយ iPhone 5 ប៉ុន្តែបណ្តាប៊ូតុងចុចនៅលើiPhone តំលៃថោក សុទ្ធតែដាក់នៅទីតាំង ដូចទៅនឹង iPhone 5 ដែរ។

/

ទន្ទឹមនឹងនោះ ប្រភពព័ត៌មានពីគេហទំព័រ Weibo របស់ចិនបានឲ្យដឹងថា ស្មាតហ្វូន iPhone តំលៃថោក (អាចនឹងមានឈ្មោះហៅថា iPhone Lite) របស់ Apple នឹងមានពីរ Version ប្រើប្រាស់ CPUនិង Support Network ផ្សេងគ្នា ប៉ុន្តែមានទំហំអេក្រង់ 4 inch ដូចគ្នា។ ក្នុងនោះ ម៉ូដែលដំបូងនឹងមានឈ្មោះកូដ Zenvo។ ស្មាតហ្វូននឹងបំពាក់ CPU  Dual Core H5P ផលិតដោយ Samsung រួមជាមួយ 1 GB RAM និង Support Network FDD 4G LTE៕

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ K14