កាលពីប្រមាណ ២ សប្តាហ៍មុន ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើម ការងារប្រមាញ់យក Cristiano Ronaldo សារជាថ្មីម្តងទៀតហើយ បន្ទាប់ពីលេចលឺថាក្រុម Real Madridចង់បានកីឡាករ Gareth Bale របស់ Tottenham Hotspurs ។អ្នកចាត់ការរបស់ បិសាចក្រហម Ed Woodward បានទាក់ទងជាមួយ អ្នកចាត់ការ FlorentinaPerez  របស់ Real Madrid អំពី Ronaldo ។ ដូចទស្សនិកជនបានដឹងហើយថា កីឡាករលំដាប់ពិភពលោក Cristiano Ronaldo បានបដិសេធមិនព្រម ចុះកុងត្រាថ្មី ជាមួយនិងក្រុម Real Madridឡើយ ទោះបីជាព្យាយាមបញ្ចុះបញ្ចូល ជាច្រើនដងក៏ដោយ ។

/ប្រសិនបើកីឡាករ Ronaldo ពិតជាយល់ព្រមត្រឡប់មក ទឹកដី Old Trafford វិញមែននោះ តំលៃនៃការផ្ទេរ ពិតជាចុះថ្លៃជាងមុន ។ មូលហេតុមួយទៀតគឺ ដោយសារតែ Ronaldo មិនព្រមចុះកុងត្រាថ្មីទើបក្រុម Real Madrid ព្យាយាមបំបែតំលៃផ្ទេរ ទិញយកកីឡាករ Gareth Bale ដើម្បីយកមកទុកជាអ្នកជំនួសកន្លែង Ronaldo ៕

 

ដោយ ៖ កុសលប្រភព ៖ zing