វ៉ាស៊ិនតោនៈ ប្រទេសអេស្បាញគឺមិនត្រូវការប្រាក់កំចីពីមូលនិធិរូបិយវត្ថុអន្តរជាតិឡើយ នាយកIMFលោកChristine Lagarde បាននិយាយកាលពីថ្ងៃព្រហស្បតិថាៈ គាត់មានការព្រួយបារម្ភទៅលើហរិញ្ញវត្ងុរបស់ប្រទេសនេះដែលធ្វើឲ្យអ្នកវិនិយោគមានភាពភ័យខ្លាច។ លោកស្រ្តីប្រាប់ទៅបណ្តាញទូរទស្សន៍ថាៈមិនមានតម្រូវការក្នុងពេលបច្ចុប្បន្នដូចដែលខ្ញុំដឹងទេ លោកស្រី្តប្រាប់ថាៈ Madrid បាននិយាយ នៅក្នុងទំហំដ៏ធំមួយ លើការកែប្រែទីផ្សារការងារប្រទេស និង ការកាត់បន្ថយនូវហរិញ្ញវត្ថុរបស់ខ្លួនឲ្យមានចំនួនតិច។ ពួកគេបានកំណត់លើការគ្រប់គ្រងនៃថវិការបស់ខេត្តដែលមានបញ្ហា និង បានប្រកាសថាៈ ពួកគេនឹងធ្វើឲ្យដើមទុនធនាគារអេស្បាញរឹងមាំឡើងវិញ។ លោកស្រី្តបន្តទៀតថាៈ ថវិកាបណ្តោះអាសន្នចំនួនមួយសែនកោដដុល្លា គឺសំរាប់ការពារប្រព័ន្ធសុវត្ថិភាព ថវិកាអ៊ឺរ៉ុបក៏ដាក់ចូលជាមួយគ្នាដែរ ដែលវាជាឧបករណ៍ដ៏សំខាន់មួយដើម្បីជួយការពារការរីករាយដាលទីផ្សារពីក្រោយអេស្បាញ និង តំបន់អ៊ឺរ៉ុប។ខ្ញុំជឿជាក់ថាៈ តាមរយៈការរួមបញ្ចូលគ្នានូវការខិតខំប្រឹងប្រែង អ៊ឺរ៉ុបនឹងអាចជួយរដ្ឋាភិបាលអេស្បាញ។IMF បានចូលរួមក្នុងសហគមន៍អ៊ឺរ៉ុបរួចទៅហើយ យើងបានឲ្យបា្រក់កំចីទៅGreece, Portugal និង Irlandយ៉ាងច្រើន ប្រទេសទាំងអស់នេះគឺមានសេដ្ឋកិច្ចទាបជាងប្រទេសអេស្បាញ។ បើសិនមានតម្រូវការមួយចំពោះកម្មវិធីការសង្រ្គោះមួយ លោកស្រ្តីនិយាយថាៈ IMF នឹងទៅដល់ទីនោះសំរាប់សមាជិតទាំងអស់ប្រសិនបើមានការចែករំលែកប្រាក់កំចីឲ្យសមរម្យ វានឹងជួយសំរាលភាពគ្រោះថា្នក់។
ដោយៈ វណ្ណៈប្រភពៈ channelnewsasia