ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយជនជាតិអង់គ្លេសម្នាក់ បានផ្តល់កំណើតដល់ទារិការបស់ខ្លួន ដែលមានទម្ងន់ដល់ទៅជាង ៦ គ.ក តាមបែបធម្មជាតិ  នៅឯប្រទេសអេស៉្បាញនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា ស្រ្តីជាម្តាយជនជាតិអង់គ្លេសម្នាក់នោះ  មានឈ្មោះថា Maxime Marinបានក្លាយជាបេក្ខភាព ដែលបានផ្តល់កំណើតដល់ទារិកាគីឡូធ្ងន់​​  តាមបែបធម្មជាតិស្ទើរតែមិនធ្លាប់មាននៅប្រទេសអេស៉្បាញ។

width=433

ករណីកើតកូនតាមបែបធម្មជាតិ    ដោយមិនមានការវះកាត់យកចេញនេះ  ត្រូវបានកើតឡើងនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុង​ Denia ។ យ៉ាងណាមិញ បើយោងតាមការដកស្រង់សម្តីវេជ្ជបណ្ឌិត    Javier Rius  ជាអ្នកបង្កើតទារិកាគីឡូធ្ងន់មួយនេះ  អោយដឹងថា​ជាមួយនឹងបទពិសោធន៍ការងារជាពេទ្យឆ្មប    និងជំនាញរោគស្រ្តី  ជាង ៤០ ឆ្នាំមកនេះ នេះជាលើកដំបូងហើយ    ដែលខ្ញុំបានបង្កើតទារិកាគីឡូធ្ងន់  ដល់ទៅជាង  ៦ គ.ក បែបនេះ តាមបែបធម្មជាតិ ដោយមិនមានការវះកាត់។

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ស្រ្តីជាម្តាយ និងទារិកាគីឡូធ្ងន់រូបនោះមកទល់នឹងខណៈនេះ   ទាំងពីរនាក់ទទួលបាននូវសុខសុវត្ថិភាព  ក៏ដូចជា សុខភាពល្អហើយ៕

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ