អេស៉្បាញ៖ បើយើងងាកទៅមើលប្រទេសអេស៉្បាញឯណ្ណោះវិញ ក្មេងជាច្រើននាក់ បានគ្នាសុំឪពុកម្ដាយរបស់គេ ចូលទៅទស្សនា ក្នុងសួនសត្វមួយ ដែលល្បីថាសត្វដំរីទឹកដែលមានមាឌធំៗ មានភាពរាក់ទាក់ និងចូលចិត្ដ ជាមួយក្មេងៗ។

width=452

តាមការអោយដឹងពីភ្ងៀវទេសចរណ៍ ដែលជាមាតាបិតា របស់កុមារតូចៗ បាននិយាយថា សួនសត្វ Vlenciais Bioparc ក្នុងទីក្រុង Valencia ពេលនេះហាក់បីដូចជាមានប្រជាប្រិយភាពគ្រាន់បើ ខណៈដែលក្មេងៗជាច្រើន ចេះតែនិយាយតៗគ្នាថា សត្វដំរីទឹកដែលនៅទីនោះ ពិតជាស្លួត ហើយចូលចិត្ដពួកគេទៀតផង។

width=452

តាមពិតទៅ សត្វដែលមានមាឌធំ និងទំងន់រាប់សិបតោននេះ វាតែងតែដើរមកជិតក្មេងៗ ខណៈដែលក្មេងៗ ចេះតែលើកដៃជើង ឬយកនំចំណីគប់អោយវានោះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏សត្វទាំងនោះ ហាក់បីជាមានអារម្មណ៍ចូលចិត្ដក្មេងៗផងដែរ នៅពេលដែលវាមានអាយុកាន់តែចាស់ៗទៅ នេះបើតាមអ្នកធើ្វការ ក្នុងសួនសត្វនោះ បាននិយាយ៕

ដោយ៖ មឿនប្រភព៖ newsday