យោងតាមប្រភពព័តមានបានរាយការណ៍មកថា Justin Bieber គឺជាតារាម្នាក់ ដែលមានអ្នកគាំទ្រ ច្រើនជាងគេក្នុង Twitter ។ Justin Bieber មានមោទនភាពណាស់ ដែលមានអ្នកគាំទ្រ៣៧.២ លាន នាក់ ភាគច្រើននៅលើ Twitter មានចំនួន ៤៥% ។
តែតាមពិតទៅ អ្នកគាំទ្ររបស់ Justin Bieber មានចំនួនត្រឹមតែ ១៧.៨ លានប៉ុណោះ ។ LadyGaga ដណ្តើមបានតំណែងលេខ ២ នៅ Twitter ដែលមានអ្នកគាំទ្រ ៣៥.៩ លាន តែធាតុពិតមានតែ ១៩ លាន ទេដែលជាអ្នកគាំទ្រពិត ។ ដូចនេះ Justin Bieber មានអ្នកគាំទ្រពិតប្រាកដតិចជាង Lady Gaga ទៅវិញបើតាមរបាយការណ៍ ដែលគណនាទៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ Twitter ដែលបានធ្វើសកម្មភាពអ្វីមួយ ទាក់ទងនឹងតារាៗទាំងនោះ ៕ 
ដោយ ៖ លីលីប្រភព ៖ k14