ហូលីវូដ ៖ ថ្មីៗនេះប្តីប្រពន្ធល្បីឈ្មោះលោក Justin bieber និងនាង Hailey Baldwin បានធ្វើឲ្យហ្វេនបារម្ភនៅពេលដែលពួកគេមិនទាន់បានរើសថ្ងៃរៀបមង្គលការនៅឡើយ នេះហើយជាហេតុធ្វើឲ្យមហាជនគិតថា ស្នេហារបស់ពួកគេកំពុងតែមានបញ្ហា ។
ទោះបីជាយ៉ាងណាក៏ដោយ តារាចម្រៀងនិងតារាម៉ូដែលរូបនេះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារួចហើយកាលពីឆ្នាំមុន ។ ទោះបីមិនទាន់កំណត់ថ្ងៃរៀបការក៏ដោយ ប៉ុន្តែកាលពីថ្ងៃចន្ទ ទី២២ គេក៏បានឃើញអ្នកទាំងពីរបណ្តើរគ្នាយ៉ាងផ្អែមល្អែម ជាមួយនិងអាវធំជាលក្ខណៈគូស្នេហ៍ ព្រមទាំងបង្ហាញចិញ្ចៀនភ្ជាប់ពាក្យនៅក្នុងដៃ ព្រមទាំងទឹកមុខដ៏ស្រស់ស្រាយផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14