Nokia បាន​បង្កឲ្យមានការភ្ញាក់ផ្អើលមួយ កាលពីថ្ងៃម្សិលមិញ ដោយសន្យាថា នឹងនាំយកមកបង្ហាញនូវអ្វីមួយដែល ធំ នៅរសៀលនេះ។ ពិតជាមិនខុសសន្យា ហើយក៏មិនខុសពីការស្មានទុកមុន ពីក្រុមអ្នកជំនាញ គឺ Nokia បានបង្ហាញខ្លួននូវស្មាតហ្វូន Windows Phone 8 ថ្មីមួយទៀតដែលមានអេក្រង់ 4,7 inch ធំជាងគេក្នុងត្រកូល Lumia គឺ Lumia 625

Nokia Lumia 625 មានអេក្រង់ទំហំ 4.7 IPS LCD ជាមួយកំរិតពន្លឺ WVGA (480 x 800, 201ppi), កញ្ចក់ Gorilla Glass 2 ដ៏រឹងមាំ, Super Sensitive Touch ដែលអាចស្គាល់ការបញ្ជា បានយ៉ាងល្អ (super smooth) ពីម្រាមដៃ និងស្រោមដៃថែមទៀតផង។ ស្មាតហ្វូនមានខ្នាតប្រវែង 133.3 x 72.3 x 9.3mm និង ទម្ងន់ 159g និងថ្ម 2.000mAh។

/

Lumia 625 បានបំពាក់នូវ CPU dual-core Snapdragon S4 ល្បឿន 1.2GHz, 512MB RAM និងមេម៉ូរីក្នុងមានទំហំ 8GB អាចថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD។ ស្មាតហ្វូន ក៏មាន Support HSPA+, 4G LTE, Wi-Fi b/g/n, Bluetooth 4.0 + LE និង GPS + GLONASS។

/

កាមេរ៉ាក្រោយមានទំហំ 5MP កាមេរ៉ាមុខមានទំហំ VGA និងថតវីដេអូ ប្រភេទ 1080p។ វាមានបំពាក់នូវអំពូល LED flash និង HD mic មួយ។ វាក៏ដំឡើងរួចជាស្រេចនូវកម្មវិធី Smart Camera និងមាន FM radio ផងដែរ។

/

Nokia Lumia 625 នឹងដាក់លក់នៅប្រទេសចិន អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិច ឥណ្ឌា មជ្ឈឹមបូព៌ា អាហ្វ្រិកនិងអាមេរិចឡាទីន នៅត្រីមាសទី៣ ឆ្នាំ ២០១៣នេះ ជាមួយនឹងតំលៃ ២២០ អឺរ៉ូ និងមានជម្រើសនូវពណ៌ជាច្រើន ដូចជាពណ៌ទឹកក្រូច លឿង បៃតង ស និងខ្មៅ ដែលអាចធ្វើការដោះដូរសំបកទាំងនេះបាន យ៉ាងងាយស្រួល ផងដែរ៕

/

/

ដោយ៖ សិលាប្រភព៖ TTE & gsmarena