គ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារលិចសាឡាង គឺជារឿងដែលធ្លាប់មានជាច្រើនករណី នៅក្នុងស្រុកខ្មែរ ដូច្នេះ អ្នកធ្វើដំណើរឆ្លងកាត់ទន្លេ ដោយសាឡាង គួរតែមានការយល់ដឹង និងប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដើម្បីសុវត្ថិភាព។

/

សាឡាង​អ្នក​លឿង​ (រូប​ថត៖ KSP)

បច្ចុប្បន្ន នៅក្នុងតំបន់ទន្លេមួយចំនួន ប្រជាជនត្រូវធ្វើដំណើរឆ្លងកាត់ផ្ទៃទឹក   ដោយប្រើសេវាកម្មសាឡាង ដោយសារតែមិនទាន់មានស្ពានឆ្លងកាត់ ដូចជានៅអ្នកលឿនជាដើម។ ទោះជាតិច ឬច្រើន អ្នកបើកបររថយន្ដទាំងឡាយ ក៏ធ្លាប់ឆ្លងកាត់ទន្លេដោយប្រើសាឡាង មួយ ឬពីរលើក ដូច្នេះ ដើម្បីរក្សាសុវត្ថិភាព បង្ការគ្រោះថ្នាក់កើតឡើងដោយចៃដន់ ដោយសារលិច សាឡាង ឬមានគ្រោះថ្នាក់អ្វីមួយនៅលើសាឡាង អ្នកបើកបរ និងអ្នកធ្វើដំណើរ ត្រូវតែយកចិត្តទុកដាក់។១/ ចូលសាឡាងប្រសិនអ្នក ជាអ្នកបើកបររថយន្ដដឹកអ្នកដំណើរ នៅមុនពេលបរឡើងសាឡាង អ្នកគួរតែណែនាំឱ្យ ភ្ញៀវ ឬអ្នកនៅលើរថយន្ដរបស់ខ្លួន ចុះពីលើរថយន្ដ និងដើរដោយថ្មើរជើង ទៅកាន់សាឡាង   លើក​លែងតែ មនុស្សចាស់ អ្នកជម្ងឺ ដែលមិនអាចចុះបាន។ ផ្លូវចុះទៅកាន់សាឡាង   តែងតែមានសភាពចោត ងាយរអិល ដូច្នេះ មុននឹងឡើងសាឡាង រថយន្ដត្រូវតែបរទៅមុន ទើបភ្ញៀវធ្វើដំណើរទៅ​តាមក្រោយជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសាររអិលកង់ឡាន ដែលអាចជ្រុលទៅបុកអ្នកថ្មើរជើង។សម្រាប់អ្នកដំណើរ មិនថាតែធ្វើដំណើរតាមរថយន្ដក្រុង ឬរថយន្ដធុនតូច គឺគួរតែចុះពីលើរថយន្ដ បើទោះជាម្ចាស់រថយន្ដ ឬអ្នកបើកបររថយន្ដ មិនបានប្រាប់ឱ្យចុះក៏ដោយ ធ្វើបែបនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត ប្រសិនរឿងអាក្រក់បំផុតកើតឡើង ដូចជាលិចសាឡាង។ល។ នៅពេលអ្នកដំណើរ ស្ថិតនៅក្នុងរថយន្ដ ហើយប្រសិនគ្រោះថ្នាក់សាឡាងនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ អ្នកដំណើរដែលនៅក្នុងរថយន្ដ ពិបាកនឹងរួចជីវិត ដោយសារតែការភ័យស្លន់ស្លោ រកច្រកចេញមិនទាន់ពេល។ ប៉ុន្ដែ ប្រសិនអ្នកទាំងឡាយ ចេញមកក្រៅរថយន្ដ នោះពួកគេនឹងអាចត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។ចំពោះអ្នកប្រើប្រាស់ម៉ូតូ ក៏ដូចគ្នា គឺត្រូវឱ្យអ្នកជិះពីក្រោយ ចុះពីលើម៉ូតូ និងធ្វើដំណើរ ឡើងសាឡាង តាមក្រោយ។ ២/ ចតនៅលើសាឡាងនៅពេលឡើងដល់សាឡាង អ្នកបើកបររថយន្ដ គួរតែដាក់ហ្វ្រាំងដៃ ដាក់លេខ និងនៅកន្លែងចង្កូតជាប្រចាំ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាចៃដន់ ដែលអាចកើតមានឡើង។ ចំណែកអ្នកបើកបរម៉ូតូ ក៏គួរតែចត់ឱ្យបាននឹងត្រឹមត្រូវ ដាក់លេខ និងនៅក្បែរម៉ូតូជានិច្ច។ រីឯអ្នកដែលចុះពីលើរថយន្ដ ឬអ្នកដំណើរគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីការពារខ្លួន នៅពេលអាសន្នកើតឡើង ដោយយថាហេតុ។

/

ករណី​រថយន្ដ​ចុះ​ទៅ​កាន់​សាឡាង ស្រាប់​តែ​ដាច់​ហ្វ្រាំង បណ្ដាល​ឱ្យ​ជ្រុល​ធ្លាក់​ទន្លេ (រូប ៖ KSP)

៣/ ចាកចេញពីសាឡាងអ្នកបើកបររថយន្ដ ម៉ូតូ ឬអ្នកដំណើរ ដាច់ខាតត្រូវតែស្ដាប់បញ្ជារបស់មន្ដ្រីបម្រើការនៅលើសាឡាង ហើយក៏ត្រូវមើលឱ្យបានជាក់លាក់ មុននឹងចាកចេញពីសាឡាង។ នៅពេលនេះ ភ្ញៀវ ឬអ្នកដំណើរដែលបានឱ្យចុះពីលើរថយន្ដ ពួកគេគួរធ្វើដំណើរចាកចេញមុន ទើបរថយន្ដ បរចេញតាមក្រោយ ប្រសិនផ្លូវចោត ឬពិនិត្យមើលទៅតាមស្ថានភាពជាក់ស្ដែង។ អ្នកថ្មើរជើង ក៏ត្រូវដឹងខ្លួនឯងថា មិនគួរ​ធ្វើដំណើរពីក្រោយរថយន្ដដែលកំពុងឡើងចំណោតនោះដែរ។ នៅពេលរថយន្ដ ឬម៉ូតូ បានចាកចេញផុតពីសាឡាង និងបាន​ស្ថិតនៅទីតាំងសុវត្ថិភាព ទើបអនុញ្ញាតឱ្យភ្ញៀវ ឬអ្នកជិះពីក្រោយ ឡើងរថយន្ដ/ម៉ូតូ ជាខាងក្រោយ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធីងាយៗ ធ្វើឱ្យក្លៀកសម៉ដ្ឋ ភ្លឺរលោង បានឆាប់រហ័យ ដោយក្រូចឆ្មារ

វិធីសង្គ្រោះបន្ទាន់ ដល់អ្នកកំពុង គាំង​បេះដូង

រកឃើញវិធីថ្មី ដើម្បីលុបរឿងអាក្រក់ ចេញពីខួរក្បាល

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ VE/KSP