Chelsea កាលពីល្ងាចម្សិលមិញនេះពិតជាបាក់មុខយ៉ាងសម្បើមក្រោយពេលដែលបានចាញ់ក្រុមពាក់កណ្ដាលតារាង Swansea ក្នុងលទ្ធផល ២ ទល់និង ០។វាគឺជារឿងដែលគួរឱ្យខ្មាស់គេមួយខណៈដែល Chelsea រកមិនបាន ១ គ្រាប់សោះក្នុងការប្រកួត៩០ នាទី។ តាមការប្រកួតល្ងាចមិញនេះគេដឹងថាអ្នកខ្សែការពាររបស់ Chelsea បានថ្លោះធ្លោយក្នុងការគ្រប់គ្រងបាល់ទើបបណ្ដាលឱ្យ Michu រកបានមួយគ្រាប់ដំបូងនៅនាទី ៣៩។ក្រោយមកទោះបីជា Torrest និង Demba Ba ខិតខំយ៉ាងណាក្ដីក៏នៅតែបំបែកសំណាញ់ខ្សែការពាររបស់ក្រុម Swansea បានដែរ ហើយជាថ្មីម្ដងទៀត Danny Graham បានស៊ុតបញ្ចូលទីគ្រាប់ទី ២ ឱ្យ Swansea ក្នុងនាទីបន្ថែមតង់ទី ២។វាជារឿងមួយដែលមិនគួរឱ្យកើតមានទាល់តែសោះ ព្រោះគេសង្កេតឃើញថាមកដល់នាទីទី ៧០ទៅហើយ Chelsea នៅតែមិនអាចបំបែកសំណាញ់ការពារក្រុម Swansea ដែលបណ្ដាលឱ្យ Frank Lampard ដើចេញពីទីលានប្រកួត ហើយសូម្បីតែ David Luiz និង Torres ក៏ដូចជា Demba Ba នៅបន្តទាំងចិត្តមិនចង់បន្ត៕

/

/

ដោយ៖ ម៉ូកាប្រភពពី៖ Skysport