ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃការប្រណាំងរថយន្ដមួយ ដែលក្នុងនោះគឺមានរថយន្ដប្លែកៗបំផុតចូលរួម បានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងមានការចាប់អារម្មណ៍ផងដែរ ក្នុងការប្រកួតនោះ។

ការប្រកួតដែលមាន រថយន្ដប្លែកៗចូលរូមដូចជា រថយន្ដរាងនំបុ័ង រាងក្ដារមឈូស រាងសាំងវ៉ិច ឬរាងជា ហ៊តដកនេះ ត្រូវបានគេធ្វើឡើង នៅឯ Alexandra palace ភាគខាងជើង ទីក្រុងLondon ។ ជាមួយនឹងការប្រកួតនេះដែរ  អ្នកចូលរូមប្រកួតទាំងអស់ អាចបើករថយន្ដចម្លែករបស់ខ្លួន ក្នុងកម្រិតល្បឿន ៤០mph ។

សារពត៌មាន​ក្នុងប្រទេសអង់គ្លេសមួយ  ក៏បានផ្សាយដែរថា ការប្រកួតរថយន្ដចម្លែកនេះ គឺមានឈ្មោះថា  The Red Bull Soapbox Race  ដែលមានអ្នកប្រកួត និងចូលទស្សនាដល់ទៅ ២០,០០០​ នាក់ឯណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនេះ​ វាក៏បានបង្ហាញភាពសប្បាយរីករាយ និងការរាប់អានគ្នា នឹងគ្នា រវាងប្រជាជនក្នុងប្រទេសនេះដែរ៕

width=453

width=453

width=453

width=453

width=453

 

ដោយ៖ នារីប្រភព៖ dailymail