ឥណ្ឌូនេស៊ី៖ មានអ្នកភូមិជាច្រើននាក់ បាននាំគ្នាដេញចាប់សត្វស្វាដ៏ធំមួយ និងព្យាយាមបណ្តេញវា  ចេញឆ្ញាយពីភូមិមួយ  នៅភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។

យោងតាមអ្នកភូមិម្នាក់  បានឱ្យដឹងថា  យើងបានព្យាយាមដេញចាប់សត្វស្វានោះ  ប៉ុន្តែវាបានរត់ឡើង ដើមដូង  បន្ទាប់មក អ្នកភូមិក៏បាន ដុតភ្លើងលើដើមដូងនោះ  បង្កើតជាផ្សែង ដើម្បីឱ្យវាចុះមកក្រោមដីវិញ   តែចៃដន្យ បានធ្វើឱ្យសត្វស្វានោះ  រលាកភ្លើង និងរងរបួសធ្ងន់ ហើយក៏បានធ្លាក់មកលើដី។

មូលហេតុ  ដែលអ្នកភូមិជាច្រើន បាននាំគ្នាដេញចាប់សត្វនេះ  គឺបណ្តាលមកពី វាតែងតែទៅរំខាន  អុកឡុកអ្នកភូមិ និងជាពិសេស វាបានបំផ្លាញដំណាំសាវម៉ៅ  និងដំណាំហូបផ្លែជាច្រើនទៀតរបស់អ្នកភូមិ៕

width=456

width=456

width=455

width=456

width=455

width=456

ដោយ៖ វណ្ណៈប្រភព៖ dailymail