Terry Gou នាយកប្រតិបត្តិក្រុមហ៊ុនតៃវ៉ាន់បាននិយាយថា អ្នកប្រើប្រាស់គួរតែរង់ចាំទូរស័ព្ទស៊េរីថ្មីរបស់ Apple ព្រោះថាពេលវាដាក់ចេញលក់ ផលិតផលនេះនឹងធ្វើឲ្យបណ្តា Smartphones ដែលកំពុងតែ Hot បំផុតនៅលើទីផ្សារ សាបរលាបវិញ។

ជាក់ស្តែងពេលឆ្លើយតបនឹងសំណួររបស់កាសែត ChinaTimes, គាត់មិនបានប្រាប់ឲ្យដឹងថា ចំនុចពិសេសរបស់ iPhone ជំនាន់ក្រោយធៀបទៅនឹងទូរស័ព្ទផ្សេងទៀតជាអ្វីឡើយ។

ទន្ទឹមនឹងពេលនេះ Samsung ទើបតែបញ្ចេញលក់ទូរស័ព្ទស៊េរីទំនើប Galaxy S III នៅអាមេរិចតាមរយះក្រុមហ៊ុនទូរគមនាគមន៍ ៥ក្រុមហ៊ុន។

/

រូបភាពសិប្បនិមិ្មត iPhone ជំនាន់ទី៦

Foxconn ទើបតែធ្វើការវិនិយោគទឹកប្រាក់ចំនួន ៨០០លានដុល្លារ ដើម្បីទិញភាគហ៊ុន ១០% របស់Sharp និងអនុញ្ញាតធ្វើសហប្រតិបត្តិការរោងចក្រផលិតបន្ទះ(Panels) នៅ Sakai (ជប៉ុន)។ រោងចក្រនេះត្រូវបានចាត់ទុកថា នឹងជាកន្លែងដំណើរការផលិតអេក្រង់សំរាប់ iPhone 2012 រឺក៏ Apple TV។ គុណប្រយោជន៏ពី marketing របស់ Foxconn រួមផ្សំនឹងភាពខ្លាំងក្នុងការផលិតអេក្រង់របស់ Sharp នឹងអាចយកជ័យជំនះលើគូប្រជែង Samsung ក្នុងពេលអនាគត, Gou និយាយឲ្យដឹង។

iPhone 2012 លទ្ធភាពនឹងចេញលក់នៅចុងឆ្នាំនេះ។ វានឹងត្រូវបំពាក់នូវអេក្រង់ទំហំ ៤ inch កំរិតពន្លឺ Retina ដែលជួយឲ្យរូបភាពច្បាស់ត្រជាក់ភ្នែក។ ក្រៅពីនេះ វាក៏បានបំពាក់នូវក្រាហ្វិកដែលខ្លាំង ថតរូបបានល្អជាងមុន និង 4G LTE៕

ដោយ៖ សិលាប្រភព៖ VE