ប្រទេស​កូរ៉េ​ខាង​​ជើង​​បាន​ទាក់​ទង​ជា​មួយ​កូរ៉េ​​ខាង​ត្បូង​កាលពី​ថ្ងៃទី១២ មករា តាម​ខ្សែ​​ទូរស័ព្ទ​បន្ទាន់ ។ នេះ​ជា​ការ​ទាក់​ទង​គ្នា​ដោយ​​ផ្ទាល់​លើក​ដំបូង​រវាង​កូរ៉េ​ទាំង​២​ចាប់​តាំង​ពី​កូរ៉េ​​​ខាង​ជើង​​បាញ់​ក ាំ​ភ្លើង​​ធំ​ទៅលើ​កោះ​មួយ​របស់​កូរ៉េខាងត្បូង​​កាលពីខែវិច្ឆិកាកន្លង​ទៅ​នេះ​មក។# ក្រុងព្យុងយ៉ាង​​ដែលចង់​បើកការ​ចរចា​ឡើង​​វិញ​ជា​មួយ​​កូរ៉េ​ខាងត្បូង​បានបើក​ខ្សែ​ទូរស័ព្ទ​នេះ​ដែលគ្រប់ គ្រង​ដោយ​កាក​បាទក្រហម​​ក្នុង​ភូមិ​​ជាប់​ព្រំ​ដែន​ PANMUNJON ឡើង​វិញ ។# អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​នៃក្រសួង​បង្រួប​បង្រួម​​កូរ៉េ​​ខាងត្បូង​​​ថ្លែង​ថា កូរ៉េ​​ខាង​ជើង​បាន​ទាក់​ទង​តាមខ្សែទូរស័ព្ទ​នេះរវាង​ម៉ោង​១២ និង​១៥នាទី​ ទៅម៉ោង​១២ និង​២៥​នាទី​ហើយ​ខ្សែ​ទូរស័ព្ទ​នោះ​ ឥឡូវ​បើក​វិញ​ហើយ ។#ប្រទេស​កូរ៉េ​ខាងជើង​បានអំពាវនាវ​ជាថ្មី​ទៀត​​​ហើយ កាលពីថ្ងៃទី១២ មករា ​ដល់កូរេ៉​​ខាង​​ត្បូង​កុំ​ឱ្យ​លើក​លក្ខខណ្ឌ​ណាមួយ​ជា​មុន​សំរាប់​​បើក​​ការ​ចរចា​កំរិតរដ្ឋាភិបាល​ឡើង​វិ ញ ហើយ​កុំ​ឱ្យ​ការ​ចរ​ចា​នោះ​ក្រ​ធ្វើ​ពេក ។ ​​កាសែត​​កូរ៉េ​​ខាង​ជើង​​ RODOND SINMUN អះ​អាង​ថា ​ប្រការ​ដែល​កូរេ៉​ខាងត្បូង​លើក​ឡើង​ពី​លក្ខខណ្ឌ​​​​ជាមុន​ផ្សេងៗ​ចំពោះ​ការ​ពន្យារ​ពេល​ចរចា​ជា​ការ​​មិន ​ទទួល​ខុស​ត្រូវ​ ហើយ​អាច​​បង្កើន​ការ​មិន​ជឿ​ទុកចិត្ត​គ្នា​ និង​ការ​យល់ច្រឡំ​ដែល​ធ្វើ​ឱ្យ​ធ្ងន់​ធ្ងរ​​ដល់​ទំនាក់​ទំនង​រវា​ងភាគី​ទាំង​២ ៕