Mary Kay Beckman ស្រ្តីម្នាក់រស់នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកបានប្ដឹងគេហទំព័រស្វែងរកគូស្នេហ៍ Match.com ទាមទារសំណង ១០ លានដុល្លាដែលបានផ្សំផ្គុំនាងជាមួយនឹងឃាតករសម្លាប់មនុស្សដែលព្យាយាមសម្លាប់នាងដោយចាក់នាងជាង ១០ កាំបិតហើយបានទុកនាងឱ្យរង់ចាំការស្លាប់ក្នុងកន្លែងដាក់រថយន្ត។ហេតុការណ៍នេះបានកើតឡើងកាលពីខែមករាឆ្នាំ ២០១១ ដែលជាសំណាងល្អនារីរងគ្រោះបានរស់រានមានជីវិត ហើយជនបង្កហេតុឈ្មោះ Wade Mitchell Ridley វ័យ ៥៤ ឆ្នាំត្រូវបានគេចាប់ខ្លួនបានហើយដាក់ទោសឱ្យជាប់ពន្ធនាគារ ៧០ ឆ្នាំ ប៉ុន្តែគេបានស្លាប់ក្នុងពន្ធនាគារកាលពីប៉ុន្មានខែមុននេះ។ហើយកាលពីពេលថ្មីៗនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងប្ដឹងគេហទំព័រស្វែងរកគូស្នេហាគឺគេហទំព័រ Match.com ទាមទារ ១០ លានដុល្លាព្រោះតែនាងបានរងគ្រោះព្រោះគេហទំព័រនេះផ្សំផ្គុំឱ្យស្គាល់ឃាតករ ហើយបានណាត់ជួបឃាតករក្នុងថ្ងៃកើតហេតុ៕

ដោយ៖ ផានិតប្រភពពី៖ Bussinessinsider