ព័ត៌មានអន្តរជាតិ ៖ ប្រភពសន្តិសុខ គូសបញ្ជាក់អោយដឹង ភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរអោយដឹង ថា ហោចណាស់ ក្រុមជុលនិយម ៣៨ នាក់ ត្រូវបានសម្លាប់ ខណៈ ២៧ នាក់ផ្សេងទៀត ​​​   ទទួលរងរបួស ធ្ងន់និងស្រាល ក្រោយមានការវាយឆ្មក់ វាយប្រហារ ដោយក្រុមកងកម្លាំងរបស់រដ្ឋភិបាលប្រទេសអេហ្ស៊ីប ទៅលើក្រុមឧទ្ទាមលាក់ខ្លួន នៅក្នុងទីក្រុង Rafah និងទីក្រុង Sheikh Zuweid នាខេត្ត North Sinai ។

/

គួររំឮកថា ប្រភពដដែល ស្រាយបំភ្លឺបន្ថែមអោយដឹងថា ៖ ការវាយឆ្មក់ វាយប្រហារសងសឹកលើកនេះ​បាន ចាប់ផ្តើមយប់ថ្ងៃអង្គារ រហូតដល់ព្រឹកព្រឹលឹមថ្ងៃពុធ ខណៈបានបំផ្លាញនូវជម្រកលាក់ខ្លួន ក្រុមឧទ្ទាមខាង លើបាន ៤ កន្លែង រថយន្ត ៤គ្រឿង និង ម៉ូតូ ១០ គ្រឿងផ្សេងទៀត    សេចក្តីរាយការណ៍ដដែលបន្តអោយ ដឹងថា ក្រុមឧទ្ទាមខាងលើនេះ​ គឺជាបណ្តាញក្រុមអាល់កៃដា ដែលបានផ្សាទំនាក់ទំនង  ជាមួយ  នឹងក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម IS ផ្ទាល់តែម្តង ៕

- អាន ៖ ក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំពុំបាន អេហ្ស៊ីប វាយប្រហារ ISIS ដោយទម្លាក់គ្រាប់បែក កំទេច ឬសគល់

- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ