ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាទង្វើមួយដ៏ល្អប្រពៃសំរាប់មនុស្សជាតិទូទាំងពិភពលោកហើយនេះក៏ជាសន្តានចិត្តរបស់ប្រជាជនកម្ពុជាយើង តាំងពីដូនតាយូរយារណាស់មកហើយផងដែរ។
ជាទូទៅទង្វើនេះ គឺច្រើនកើតមានឡើងលើមនុស្សជាតិ។ តែពេលនេះ Camnews សូមណែនាំនូវការជួយសង្គ្រោះគ្នាពីសំណាក់សត្វពីរប្រភេទផ្សេងគ្នា ដែលកម្រនឹងកើតមាន និងជួបប្រទះណាស់។ នៅក្នុងវីដេអូខ្លីខាងក្រោមនេះ គឺនិយាយអំពីការជួយសង្គ្រោះគ្នារបស់ជ្រូកដ៏ឆ្លាតវៃមួយក្បាល នៅពេលឃើញកូនពពែមួយក្បាលកំពុងលង់ទឹកហែលទៅច្រាំងមិនរួច។ ជ្រូកដែលមានចិត្តធម៌មួយក្បាលនេះ បានចុះហែលទឹកទៅជិត និងរុញកូនពពែនោះ ទៅកាន់ទឹករាក់ហើយឡើងគោកវិញបាន រួចផុតពីគ្រោះថ្នាក់។
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា !
ដោយ៖ សិលាប្រភព៖ youtube