ព័ត៌មានអន្តរជាតិ ៖ ពន្ធធនាគារមួយកន្លែង របស់ប្រទេសប៊ូលីវី ត្រូវបានឆាបឆេះ បន្ទាប់ពីកើតមានជាជម្លោះរវាងបក្សពួកពីក្រុម ដែលត្រូវបានគេស្គាល់ថាជាបងធំ បងតូច ដោយក្នុងករណីមួយនេះ បានសម្លាប់អ្នកទោស ដល់ទៅ ២៩ នាក់ ខណៈរាប់សិបនាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក របស់ប្រទេសនេះ កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា ករណីជម្លោះខាងលើនេះ បានកើតឡើងនៅឯពន្ធនាគារ Palmasolaស្ថិតនៅក្នុងក្រុង Santa Cruz ភាគខាងកើតប្រទេសប៊ូលីវី ។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋABI បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា យ៉ាងហោច ៥០ នាក់បានទទួលរងរបួសខណៈក្មេងៗ ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជម្លោះខាងលើនេះផងដែរ (ប្រទេសប៊ូលីវី អនុញ្ញាតអោយក្មេងៗអាចរស់នៅជាមួយនឹងឪពុកម្តាយដែលកំពុងតែជាប់គុកបាន) ។

ប្រធានាធិបតី លោក Evo Morales បានសម្តែងចេញនូវក្តីអាណិតអាសូរ ក៏ដូចជាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ខណៈលោកទាមទារអោយមានការស៊ើបអង្កេតជាបន្ទាន់ស្របពេលដែលករណីជម្លោះមួយនេះ ពណ៌នាអោយដឹងថា ជាអំពើហឹង្សា មួយនៅក្នុងពន្ធនាគារដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តប៊ូលីវី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានអះអាងអោយដឹងថា គ្រោះអគ្គីភ័យ បានចាប់ផ្តើមឆាបឆេះកាលពីវេលាព្រឹកថ្ងៃសុក្រ បន្ទាប់ពីមានការប្រឈមមុខ ដាក់គ្នា រវាងបក្សពួកពីក្រុម ដោយនឹងក្នុងនោះ ពួកគេបានវាយគ្នា ដោយប្រើប្រាស់អាវុធមុខស្រួច ក៏ដូចជា កាំភ្លើង ខណៈមួយក្រុមទៀត បានយកធុងហ្គាសទៅធ្វើការវាយបក ក៏បានកើតឡើងជាគ្រោះអគ្គីភ័យតែម្តង៕
* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល ចាប់កំណើត- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)- កំពូលអ្នកចម្បាំងឆ្លាម នារីម្នាក់ ស្ថិតនៅក្នុងឈុត ប៊ីគីនី ហែលទឹក ជាមួយឆ្លាម- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ
ដោយ ៖ រិទ្ធីប្រភព ៖ CNN