ព័ត៌មានអន្តរជាតិ ៖ (សេអ៊ូល)៖ យោងតាមព័ត៌មាន ម៉ែល អនឡាញ ទើបចេញផ្សាយនៅព្រឹកថ្ងៃទី៧នេះ បានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿង របស់ កូរ៉េខាងត្បូង បានបាញ់ព្រមានទៅលើនាវា ដឹកប្រេង របស់ កូរ៉េខាងជើង បន្ទាប់ពីនាវានោះ បាន ឆ្លង ចូល មកកាន់តំបន់ដែនទឹក ដែលពោរពេញ ដោយ ជម្លោះ នៅឈូងសមុទ្រ ភាគ ខាងលិច នៃឧបទ្វីបកូរ៉េ ហើយនាវា ដឹក ប្រេងកូរ៉េខាងជើង បានបាញ់ តប តវិញ មុនពេលដកថយចេញពីតំបន់ជម្លោះ នេះបើតាមសម្តី មន្ត្រី ក្រសួងការពារជាតិ កូរ៉េខាង ត្បូង ឲ្យ ដឹង ដូច្នេះ។ សូមជម្រាបថា មិនមានអ្នកទទួលរងរបួសនោះទេ សម្រាប់ភាគីកូរ៉េខាងត្បូង៕




ប្រែសម្រួល ៖ កុសលប្រភព ៖ ម៉ែលអនឡាញ និង ដើមអម្ពិល ហ្គូហ្គល