កាលពីពេលកន្លងទៅ បណ្តា iFan បានឃើញ iPhone 5C សំបកជ័រ លេចចេញជាមួយនឹងពណ៌ជាច្រើន ដូចជា ពណ៌ខៀវ លឿង ក្រហម ស និងបៃតង។ ថ្មីៗនេះ គេហទំព័រ PhoneArena បានបង្ហាញឲ្យឃើញរូបភាព iPhone 5C ពណ៌ថ្មីមួយទៀតគឺ ពណ៌ខ្មៅ។ ដូច្នេះស្មាតហ្វូនតំលៃថោករបស់ Apple នឹងមានពណ៌ទាំងអស់ចំនួន ៦ពណ៌។

/

បើតាមប្រភពពី PhoneArena, Apple នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ ដើម្បីបង្ហាញណែនាំ iPhone 5S និង iPhone 5C ហើយបន្ទាប់មក ស្មាតហ្វូនថ្មីទាំងពីររបស់Apple នឹងធ្វើការដាក់លក់នៅថ្ងៃទី ២០ ខែកញ្ញា។

តាមប្រភព iPhone 5C នឹងជាស្មាតហ្វូនតំលៃទាបជាងគេ ក្នុងចំណោមស្មាតហ្វូនរបស់ Apple។ iPhone 5C នឹងមានអេក្រង់ទំហំ 4 inch ជាមួយសំបកធ្វើពីជ័រ និងមានតួក្រាស់ជាង iPhone 5៕

/

/

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview