Messi ត្រូវបានគេស្គាល់ថា ជាកីឡាករបាល់ទាត់ ដ៏ល្បីល្បាញរបស់អាហ្សង់ទីន លំដាប់ពិភពលោក ដែលសព្វថ្ងៃគឺជាកីឡាករ របស់ក្លឹបបាល់ទាត់ Barcelona ។ Messi មានចំណុចពិសេសជាច្រើន ដែលកីឡាករផ្សេងទៀតគ្មាន ដូចជារត់បានលឿន និងរហ័ស និងការជាសះស្បើយពីរបួសរយៈពេលខ្លីជាដើម ។
គេធ្លាប់តែឃើញ Messi បញ្ចេញក្បាល់បាល់ទាត់ និងស៊ុតបាល់ទាត់ នៅលើទីលានវាលស្មៅតែថ្មីៗនេះ Messi ត្រូវបានគេឃើញកាន់បាល់ Basketball ហើយស៊ុតចូលកន្រ្តក ដូចដែលអ្នកចេះលេងស្ទាត់ជំនាញអញ្ចឹង ។ នៅក្នុងវីដេអូដ៏ខ្លីនេះ ធ្វើអោយទស្សនិក ចាប់អារម្មណ៍យ៉ាងខ្លាំង ចូលទស្សនាក្នុង Instagram របស់ Messi ។ ដើម្បីអស់ចំងល់យើងទស្សនាទាំងអស់គ្នាថាតើ Messi ស៊ុតបានប៉ុន្មានគ្រាប់ ?
ដោយ ៖ កុសលប្រភព ៖ instagram