ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស រ៉យ ទ័រអោយដឹងថា ភរិយា ចំណាប់ខ្មាំង ជនជាតិជប៉ុន ជាអ្នកកាសែតឯករាជ្យ ដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS ធ្វើការចាប់ឃាត់ខ្លួន និងគម្រាមសំលាប់នោះ បានទទូចអោយរដ្ឋាភិបាល ប្រទេសជប៉ុន សហការគ្នា អោយបានលឿនជាមួយនឹងរដ្ឋាភិបាល ប្រទេស ហ្ស៊កដានី ដើម្បីធានាអោយបានថា ឈាន ទៅដល់ការដោះលែងស្វាមី របស់ខ្លួនអោយមានសេរីភាពឡើងវិញ អោយបានទាន់ពេលវេលា នាងខ្ញុំ ពិតជាមានភាពភ័យខ្លាច ដែលថាលើកនេះអាចជាលើកចុងក្រោយរបស់ស្វាមីនាងខ្ញុំមិនត្រឹមតែប៉ុណ្ណោះ ពួកយើងមានពេលវេលាត្រឹមតែ ២ ទៅ ៣ ម៉ោងទៀតនោះទេ ក្នុងការធានាអោយបាន នូវ ការដោះលែង ស្វាមីប្តីនាងខ្ញុំ ក៏ដូចជា ពីលុតបើកយន្តហោះ របស់ប្រទេស ហ្ស៊កដានី លោក Muath al-Kasaesbeh ។នេះជាសម្តីភរិយា ចំណាប់ខ្មាំងជប៉ុន លោក Kenji Goto គឺលោកស្រី Rinko ។ ជាការពិត ពួកយើងមាន កូនស្រីពីរនាក់តូចៗ នៅក្នុងបន្ទុក ខណៈកូនស្រីពៅ មានអាយុទើបតែ បាន ៣ សប្តាហ៍នោះទេនៅពេល ដែល Kenji បានចេញទៅបេសកម្ម ហើយអ្វីដែលនាងខ្ញុំ សង្ឃឹមយ៉ាងមុតមាំនោះគឺ សូម អោយគាត់ត្រ លប់មកវិញ ដើម្បីអោយកូនស្រីទាំងពីរបានឃើញសាជាថ្មី ៕
- អាន ៖ ២៤ ម៉ោងមិនដោះលែង ស្រ្តីជាអ្នកគប់គ្រាប់បែក IS នឹងសម្លាប់ចំណាប់ខ្មាំង ជប៉ុន និង ពីលុតជាអ្នកបើកយន្តហោះ
- អាន ៖ Hot : វីដេអូ ក្រុមឧទ្ទាម ISIS គម្រាមសម្លាប់ ខ្មាំងជប៉ុន ២ នាក់ បើសិនមិនប្រគល់លុយ ២០០ លានដុល្លារ
ប្រែសម្រួល ៖ កុសលប្រភព ៖ អ័រទេញ៉ូវ