ព័ត៌មានអន្តរជាតិ ៖ វីដេអូ បុរសម្នាក់ អាចរស់ផុតពីសេចក្តីស្លាប់ ខណៈកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបេក្ខភាពវីដេអូ ដែលមានការចូលទស្សនាច្រើនជាងគេនៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទីភ្នាក់ងារសារព័ត៌មានមួយនេះ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងនៅឯតំបន់ពាណិជ្ជកម្ម     ក្នុងក្រុង   Pomona រដ្ឋ  California  សហរដ្ឋអាមេរិក  ពោលគឺក្រុមមនុស្ស   ៣ នាក់ ត្រូវបានរកអោយឃើញថា បានរួចផុតពីសេចក្តីស្លាប់ដ៏ព្រឺព្រួច  ខណៈរថយន្តមួយគ្រឿង​   ដែលបានបាត់បង់ម្ចាស់ការណ៍នោះ  បានបើកមកបុករថយន្តរបស់ពួកគេទាំងកម្រោល។

ដោយឡែក ប្រភពសារព័ត៌មានដដែល មិនទាន់បានបញ្ជាក់អោយបានទូលំទូលាយនៅឡើយទេ នៅព័ត៌មានមួយនេះ ពោលគឺ  មូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ ក៏ដូចជាទំហំនៃការខូចខាត   មិនទាន់ចេញផ្សាយ   អោយដឹងនៅឡើយនោះទេ  ។  ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ចងចាំ ៖ គោរពអាយុជីវិត ខ្លួនឯង   និងអ្នកដទៃ  គឺគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនកំណត់ ធានាបាននូវសុខសុវត្ថិភាពផ្ទាល់ខ្លួន៕

ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- វីដេអូ  គ្រោះថ្នាក់ចរាចរណ៍រន្ធត់    បុកស្រ្តីម្នាក់  ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយពេញផ្លូវ - អាកាសយានដ្ឋាន ត្រូវបានបិទ  ខណៈយន្តហោះ  បើករអិលធ្លាក់ផ្លូវ ព្រោះតែភ្លៀង មួយមេធំ- យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ   នៅឯអាកាសយានដា្ឋន (មានវីដេអូ)- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា បេសកម្ម សន្តិភាព ២០១៣

ដោយ ៖ ពិសិដ្ឋប្រភព ៖  ដេលីម៉ែល