ព័ត៌មានអន្តរជាតិ ៖​   ក្រុមមន្រ្តីមកពីភាគខាងត្បូង  ប្រទេសវែល (Wale) ចក្រភពអង់គ្លេសបានធ្វើការកោះហៅប្រជុំ   ដើម្បីប្រមូលព័ត៌មានបន្ថែម  បន្ទាប់ពីសត្វបង្គួយចិញ្ចឹមដ៏ធំមួយក្បាល បានបាត់ខ្លួន កាលពីពេលកន្លងទៅ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

សត្វចិញ្ចឹម បង្គួយមួយក្បាលនេះ បានបាត់ខ្លួនពីសួនច្បារក្រោយផ្ទះមួយ ដែលមានទីតាំងស្ថិតនៅផ្លូវ King Edward ក្រុង Swansea ប្រទេសវែល (Wale) ចក្រភពអង់គ្លេស។ ដោយឡែក បើយោងតាមសម្តីម្ចាស់វាផ្ទាល់អោយដឹងថា​  ខណៈពេលដែលមានពណ៌សម្បុរ សលាយនឹងពណ៌ខ្មៅ ក៏ដូចជាមានប្រវែងដល់ទៅជិត  ២ ម៉ែត្រនោះ ប្រភេទសត្វល្មូន ដែលគេអាចស្គាល់បានថា ជាសត្វបង្គួយនេះ វាមិនចាត់ចូលជាសត្វបង្កជាគ្រោះថ្នាក់នោះទេ។

width=436

ដោយឡែក ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បើសិនជាសាធារណៈជនណាមួយ បានរកឃើញវាពិតមែននោះ  មេត្តាផ្តល់ជាព័ត៌មានដល់មន្រ្តីផ្លូវការតាមរយៈលេខទូរស័ព្ទ ១០១ ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មានជាបន្តបន្ទាប់នៅខាងក្រោម ៖

- កំពប់ទឹកឃ្មុំ ២ ពាន់លីត្រ ស្អិតពេញផ្លូវ ខណៈរថយន្តដឹកទំនិញ ជួបនឹងឧបទ្ទេវហេតុ- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី  ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ  (មានវីដេអូ)

ដោយ ៖​ រិទ្ធីប្រភព ៖ ស្កាយ