Kim Kardashian តារាសម្ដែងល្បីឈ្មោះម្នាក់ដែលគ្រប់គ្នាតែងតែសរសើរពីសម្រស់របស់នាងជាពិសេសនោះត្រគាករបស់នាងចុះក្រោមតែម្ដង ប៉ុន្តែពេលថ្មីៗនេះនាងប្រាប់ថានាងមានបញ្ហាជាមួយនឹងគូថ ក៏ដូចជាត្រគាករបស់នាងដោយនាងបានចេញទៅហាត់ប្រាណ ជាប្រចាំហើយប្រាប់ថានាងមានអារម្មណ៍ថាគូថរបស់នាងធំពេកហើយ ជាពិសេសរាល់ពេលដែលនាងស្លៀកខោរឹប។
ជាការពិតដែលនាងមើលទៅដូចជាធំពេកជាមួយខោរឹបរាងនោះ ហើយវាទៅជាលែងស្អាត ទើបបណ្ដាលអោយតារាវ័យ ៣១ ឆ្នាំរូបនេះសម្រេចចិត្តថានឹងហាត់ប្រាណដើម្បីសម្រកត្រគាករបស់នាងចេញ។
សូម្បីតែរូបនាងផ្ទាល់ក៏មិនពេញចិត្តនឹងត្រគាកនេះដែរ តែបែបប្រហែលជាមានតែ Kanye Westទេដែលពេញចិត្តត្រគាករបស់នាងដែលជាសង្សារខ្លួននោះ ហើយកាលពីពេលថ្មីៗនេះនាង Kimក៏បានប្រកាស បើកហាងសម្លៀកបំពាក់ដែលមានកាត់សម្លៀកខោលេខពិសេសសម្រាប់នារីដែលមានត្រគាក និងគូថធំឬអាចនិយាយថាទំហំរបស់នាង Kim Kardashian តែម្ដងដែលត្រូវបានគេដាក់ឈ្មោះថា Kardashian Kurves៕

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail