នាង Kim Kardashian គ្មានគំរោងក្នុងការរៀបការជាមួយមិត្តប្រុសនោះទេទោះបីជាពួកគេកំពុងតែមានកូនជាមួយគ្នាក៏ដោយ ប៉ុន្តែអ្វីដែលនាងចង់បានបំផុតនោះគឺការលែងលះរវាងនាងនិងប្ដីនាងគឺ Kris Humphries អាចនឹងធ្វើទៅនាពេឆាប់ៗ។នាង Kim Kardashian និង Kris Humphries បានរៀបការមកប៉ុន្មានឆ្នាំមកហើយក្នុងនោះស្នេហារបស់គេបានបែកបាក់ដោយគ្មានមូលហេតុ ទើបគេបានចាប់យក Kanye West ក្រោយពេលបែកបាក់ស្នេហាជាមួយ Kris តែប្ដីប្រពន្ធមួយគូនេះមិនទាន់លះលែងគ្នាដាច់ស្រេចនោះទេ និយាយទៅគឺការលះលែងរបស់អ្នកទាំង ២ គឺត្រូវបានពន្យារពេលជាង ១ ឆ្នាំមកហើយ។Kim បានប្រាប់ TMZ ឱ្យដឹងថានាងចង់បានការលែងលះនេះដាច់ស្រេចមុនពេលដែលកូនប្រុសរបស់នាងប្រសូត ហើយរឿងរៀបការជាមួយ Kanye គឺអាចទុកមួយឡែកសិន៕
ដោយ៖ ផានិតប្រភពពី៖ K14