តារាបង្ហាញម៉ូដសម្លៀកបំពាក់ល្បីល្បាញនាង Kim Kardashian ដែលជាមិត្តស្រីរបស់តារាចម្រៀងRap បុរសលោក Kanye West ក្នុងឆ្នាំ ២០១២ កន្លងមកនេះមិនសូវជាមានរឿងល្អប៉ុន្មាននោះទេតែសម្រាប់ឆ្នាំ ២០១៣ នេះនាងកំពុងតែសម្លឹងមើលរឿងល្អៗជាច្រើនដែលកំពុងតែនឹងរៀបកើតឡើង។ជាមួយគ្នានេះនាថ្ងៃទី ១ មករានាងបានប្រកាសឱ្យពិភពលោកដឹងថានាងមានផ្ទៃពោះជាមួយមិត្តប្រុសរបស់នាងហើយ ដែលកូនក្នុងផ្ទៃមានអាយុជាង ២ ខែមកហើយ។ អ្នកទាំង ២ ត្រូវបានគេដឹងថាមានស្នេហាមកជាង ៨ ខែមកហើយ។ក្រោយពេលដែលបានប្រកាសជាសាធារណៈពីរឿងនេះតាមរយៈ ទ្វីតទ័រ របស់នាងនោះមានប្រិយមិត្តជាច្រើនបានជូនពរនាងនិងកូននាឆ្នាំ ២០១៣ នេះរួមមានក្រុមគ្រួសាររបស់នាងផងដែរ។ យើងចាំមើលទាំងអស់គ្នាថាតើនាងអាចនឹងរៀបការជាមួយមិត្តប្រុសនាឆ្នាំ ២០១៣ នេះដែរឬទេ?


ដោយ៖ ម៉ូកាប្រភពពី៖ K14