តារាវ័យ ៣២ ឆ្នាំ នាង Kim Kardashian ធ្លាប់បានដើរម៉ូដ និងថតរូបអោយទស្សនាវដ្ដីរាប់មិនអស់មកហើយក្នុងអាជីពជាតារារបស់នាង ប៉ុន្តែសម្រាប់រូបថតដែលថតអោយទស្សនាវដ្ដី Factice របស់បារាំងនេះគឺធ្វើអោយនាងត្រូវបានគេមើលឃើញថារឹតតែ Sexy។ទោះជាមានកំពស់មិនសូវបានដូចជាតារាផ្សេងៗក្ដី ក៏តារាវ័យ ៣២ ឆ្នាំកំពស់ ១ ម៉ែត្រ ៥៧ រូបនេះនៅតែអាចបង្អួតសម្រស់បានក្នុងឈុតខោអាវក្នុងដែលមើលទៅគួរអោយក្ដៅសាច់។ ចំពោះបញ្ហារឿងដែលនាង Kim Kardashian បំរុងក្នុងការផ្សះផ្សា ប៉ាលេស្ទីន និងអ៊ីស្រាអែល នោះហាក់ដូចជាមិនមានពន្លឺទាល់តែសោះ ទើបនាងបានចេញមកថតផ្សាយអោយទស្សនាវដ្ដីវិញ។ យ៉ាងណាយើងទៅមើលរូបភាពថ្មីរបស់នាងបន្តិចទៅមើល៕








ដោយ៖ ផានិតប្រភពពី៖ Dailymail