បញ្ហារឿង វីដេអូសិចរបស់នាង Kim Kardashian និងអតីតមិត្តប្រុស Ray-J ដែលបានបែកធ្លាយកាលពីខែមុនមកនេះ បានស្ងប់ស្ងាត់ទៅវិញហើយ តែកាលពីពេលថ្មីៗនេះវាហាក់ដូចជាកំពុងតែពុះឡើងមកវិញនៅពេលដែលអតីតមិត្តប្រុសរបស់នាងមួយរូបទៀតគឺលោក Nick Cannon បានចូលរួមក្នុងកម្មវិធី The Howard Stern Show ហើយបាននិយាយពីមូលហេតុដែលនាំអោយលោកបែកបាក់ពីនាង Kim Kardashian។/

Kim Kardashian និង Nick Cannon

តារាបុស្ត៍វិទ្យុ Nick Cannon ដែលពេលនេះគឺជាស្វាមីរបស់តារាចម្រៀងនាង Mariah Carey បានប្រាប់អោយដឹងទាំងភាពសោកស្ដាយថា ការពិតទៅគឺគាត់បានចាប់ផ្ដើមស្នេហាក្រោយពេលដែលKim និង Ray ថតរឿងសិច ហើយមូលហេតុចំបងដែលនាំអោយលោកសុំបែកពី Kim នាខែមករាឆ្នាំ ២០០៧ នោះគឺមកពីនាងបានកុហកលោក ពីបញ្ហារឿងសិចនេះឯង។/

Kim និងមិត្តប្រុសសព្វថ្ងៃ Kanye West

ចំណងស្នេហារបស់ Nick និង Kim គឺមានរយៈពេលខ្លីប៉ុណ្ណោះ ចាប់ពីខែ កញ្ញា ២០០៦ ដល់ខែមករា ២០០៧។ Nick ធ្លាប់បានសួរ Kim ពីរឿងសិចដែលគេថតជាមួយនិង Ray មុនពេលដែលគេបានចាប់ផ្ដើមស្នេហាជាមួយនាង ព្រោះ Ray បានធ្វើការរំខានខ្លួនជាមួយនឹងបញ្ហានេះ ប៉ុន្តែនាងKim Kardashian នៅតែបដិសេធថាគេមិនបានថតរឿងសិចជាមួយអតីតមិត្តប្រុសនោះទេ។/

Nick និងភរិយាសព្វថ្ងៃ

Nick ប្រាប់ថាអតីតមិត្តស្រីរបស់នាងគឺជាមនុស្សម្នាក់ដែលល្អណាស់ នាងរួសរាយ និងមានចិត្តល្អតែដោយសារតែការកុហកនេះហើយដែលបណ្ដាលអោយលោកអស់ចិត្តស្រលាញពីនាង ហើយមកដល់ពេលនេះលោកមិនដែលគិតនោះទេព្រោះលោកបានរៀបការជាមួយនឹងតារាចម្រៀងនាងMariah Carey ហើយថែមទាំងមានកូនដ៏គួរអោយស្រលាញ់ទៀតផង៕

ដោយ៖ ផានិតប្រភពពី៖ Dailymail