ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសវ័យ ៦ ឆ្នាំដ៏គួរអោយអាណិតម្នាក់ ដែលត្រូវបានគេខ្វះយកភ្នែកចេញនោះ    បានលាន់មាត់សួរក្រុមគ្រួសារថា  តើហេតុអ្វីបានជាពិភពលោកយើងនេះ  ងងឹតយ៉ាងដូច្នេះ?  ក្មេងប្រុសដែលជាជនរងគ្រោះម្នាក់នេះ  មាននាមត្រកូល  Guo  ក៏កំពុងតែត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ       បន្ទាប់ពីបានរកឃើញគេនៅតាមដងផ្លូវ  ពោរពេញទៅដោយឈាមស្រោចពេញខ្លួន ក្រោយបាត់ខ្លួនអស់រយៈពេល ៤    ម៉ោងពីសួនច្បារក្រោយផ្ទះបន្ទាប់ពីក្រុមសង្គមងងឹតចាប់យកទៅ និងវះយកចេញនូវសរីរាង្គ។

width=445

គួររំឭកផងដែរ     កាលពីវេលាព្រឹកម្សិលមិញនេះ  គេហទំព័រសារព័ត៌មានយើងខ្ញុំ ក៏បានចុះផ្សាយរួចម្តងមក ហើយនូវករណីខាងលើនេះ   ខណៈពេលដែលទើបតែនឹងកើតឡើងថ្មីដោយមានចំណងជើងធំៗថា    ៖  អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)

width=442

ក្មេងតូចរូបនេះ នឹងមិនអាចមើលឃើញសាជាថ្មីម្តងទៀតនោះទេ  បន្ទាប់ពីបានក្លាយជាជនរងគ្រោះដំបូងរបស់ឧក្រិដ្ឋជនសង្គមងងឹត   ដែលចង់បាននូវប្រស្រីភ្នែក ។ បើទោះជាគ្រាប់ភ្នែកត្រូវបានរកឃើញនូវក្បែរនោះក៏ដោយ តែប្រស្រីភ្នែកបានបាត់ទៅហើយ។

width=438

យ៉ាងណាមិញ  ក្រុមមន្រ្តីប៉ូលីសក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេ ត ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន ជនដៃដល់ ដោយនៅក្នុងនោះ   ក៏មានការផ្តល់ជាប្រាក់រង្វាន់ដល់ទៅ ១០០,០០០ យ័ន ដល់បុគ្គលណាមួយ ដែលអាចផ្តល់ជាព័ត៌មានលម្អិតអាចឈានដល់ការចាប់ឃាត់ខ្លួនឧក្រិដ្ឋ​ ខណៈពេលដែលករណីមួយនេះ​ បានកើតឡើងនៅឯខេត្តShanxi ប្រទេសចិន ។

width=438

គួររំឭកផងដែរថា អត្ថបទសារព័ត៌មានមួយនេះ បានធ្វើអោយក្រុមមនុស្សមកពីជុំវិញ ពិភពលោកសង្វែកចិត្តជាខ្លាំង ខ្លះរហូតដល់ស្រក់ទឹកភ្នែក នឹងខ្លះទៀត  បានលាន់មាត់ថា ពិតឬដែលថាមានមនុស្សលោកឃោរឃៅដល់ថ្នាក់នេះ តើពួកគេអាចធ្វើបានយ៉ាងដូចម្តេច :( ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ តោកំណាច

- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)- ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាង អណោចអធម ខណៈអាគារ រស់នៅបាក់រលំ

ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ