ក្រុមជំរើសជាតិបារាំងចូលប្រកួតពោរពេញដោយភាពជឿជាក់ ប៉ុន្តែត្រូវបានបំបាក់ក្រោមស្នាដៃរបស់ក្រុមជំរើសជាតិស៊ុយអែតដែលមានការតាំងចិត្តខ្ពស់។

គ្មានអ្នកណាស្មានដល់ថា ស៊ុយអែតប្រកួតបានល្អយ៉ាងនេះឡើយ។ បើទោះជាដឹងមុនថានឹងត្រូវធ្លាក់ពីយូរ៉ូឆ្នាំនេះ ប៉ុន្តែ Ibra និងមិត្តរួមក្រុមបានធ្វើការប្រកួតដោយអារម្មណ៍នឹងនរ និងតាំងចិត្តខ្ពស់។ ស៊ុយអែតធ្វើបានសំរេចក្នុងការទប់នឹងល្បឿនវាយសំរុករបស់បារាំង ពេញតង់ទីមួយ។

/

Ibra និងមិត្តរួមក្រុមលេងបានយ៉ាងល្អ ទោះដឹងមុនថាត្រូវធ្លាក់ក៏ដោយ

10នាទីក្រោយពីចាប់ផ្តើមប្រកួតក្នុងតង់ទី2 អ្នកទស្សនាបានឃើញគ្រាប់បាល់ស៊ុតបញ្ចូលទីមួយយ៉ាងស្អាតរបស់ Ibra។ ក្រោយមកបារាំងបានបង្កើនការវាយសំរុកកាន់តែខ្លាំង ប៉ុន្តែនៅមិនអាចធ្វើអ្វីស៊ុយ-អែតបាន បែរជាត្រូវស៊ុយអែតរកគ្រាប់បាល់បានមួយគ្រាប់បន្ថែមទៀតនៅនាទីថែមម៉ោង។ ជាមួយលទ្ធផលនេះ បារាំងឈរនៅលំដាប់ទីពីរក្នុងពូល ដោយនឹងត្រូវប៉ះជាមួយអេស្បាញនៅវគ្គ1/4 ៕

គ្រាប់បាល់នាំមុខរកបានដោយ Ibrahimovic

គ្រាប់បាល់ទីពីររកបានដោយ Larsson

លទ្ធផល៖ ស៊ុយអែត-បារាំង (2-0)រកបានគ្រាប់បាល់៖ Ibrahimovic 54', Larsson 90+1'កីឡាករចូលប្រកួតបារាំង: Lloris, Debuchy, Rami, Mexès, Clichy, Ribéry, Nasri, M'Vila, Diarra, Ben Arfa, Benzema ស៊ុយអែត: Isaksson, Mellberg, Granqvist, M Olsson, J Olsson, Larsson, Svensson, Källström, Bajrami, Ibrahimović, Toivonen

ដោយ៖ សិលាប្រភព៖ 24h