ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថានៅឯពន្ធនាគារមួយកន្លែងនារដ្ឋ Florida សហរដ្ឋអាមេរិក មានករណីជម្លោះដ៏គួរអោយរន្ធត់មួយបានកើតឡើង ពោលគឺ ក្រុមជើងកាងដែលជាអ្នកជាប់គុកនោះ បានឈ្លោះប្រកែកគ្នា រហូតដល់ថ្នាក់ ប្រើជាអំពើហឹង្សាយកកាំបិទដេញចាក់ បុរសម្នាក់។

បុរសម្នាក់ ដែលត្រូវបានក្រុមមនុស្សជាជើងកាង ក្នុងគុកដេញចាក់នោះ មានឈ្មោះថាWilliams ហើយក៏ធ្លាប់ជាមេក្រុមជើងកាង ដ៏សកម្មមួយនៅក្នុងរដ្ឋមួយនេះ ដែលធ្លាប់ប្រព្រឹត្តិបទល្មើសជាច្រើនដងផងដែរ។ ខណៈពេលដែលមានការដេញតាមចាក់នៅក្នុងគុក បន្ទាប់ពីកើតមានជាជម្លោះនោះ លោក Williams ក៏បានសំរេចចិត្តលោកចុះពីជាន់ទី ១ មកជាន់ផ្ទាល់ដី ដោយនៅក្នុងនោះ លោកបានទទួលរងរបួសជើងជាទម្ងន់។

លើសពីនេះ ទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីកើតជាជម្លោះខាងលើ ក៏ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាពផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានធ្វើការបង្រាប នូវករណីជម្លោះមួយនេះ ពន្ធនាគារមួយកន្លែងនេះ ក៏ត្រូវបានទទួលការថ្កោលទោសផងដែរ ដោយសារតែប្រព័ន្ធសន្តិសុខមានបញ្ហា ដែលញ៉ាំងអោយទ្វារឃុំឃាំងជនជាប់គុកទាំងអស់នោះ អាចបើកចេញបាន ស្ទើរតែគ្រប់បន្ទប់ឃុំឃាំង ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍ ៖
- បែកគំនិត នាំគ្នាលេងបៀរម៉ាជាំង (mahjong) ក្នុងអាងទឺក ព្រោះរត់គេចពីរលកកំដៅ- ផ្អើលទស្សនាវីដេអូ មិនធ្លាប់ចេញផ្សាយ រលកយក្សស៊ូណាមិ វាយប្រហារក្រុង ខ្ទេចក្នុងមួយពព្រិចភ្នែក- ភ្ញាក់ផ្អើល ខណៈប្រមាញ់បាន ត្រីឆ្លាមពីរក្បាល ក្នុងពេលតែមួយ ឆ្លាមឆីឆ្លាម
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល